អង់គ្លេស ថា NATO គឺជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស ថា NATO គឺជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុប

អង់គ្លេស ថា NATO គឺជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុប

ដូហា ៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានថ្លែងអះអាងមុនបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកាតា ថា អង្គការ NATO គឺជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងអឺរ៉ុប បន្ទាប់ពីវាត្រូវបានបង្កើតឡើងអស់រយៈពេលជិត ៨០ ឆ្នាំកន្លងមកនេះ ។

Advertisement

ការអត្ថាធិប្បាយរបស់លោក Starmer ធ្វើឡើងក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump បានរិះគន់ធ្ងន់ៗសាជាថ្មីទៀតលើសម្ព័ន្ធមិត្តអង្គការ NATO ហើយបន្តហៅសម្ព័ន្ធយោធាលោកខាងលិចនេះថា ជាខ្លាក្រដាស់ និងថែមទាំងគំរាមដកសហរដ្ឋអាមេរិកចេញ បន្ទាប់ពីបានបដិសេធចូលរួមក្នុងសង្រ្គាមរវាងអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ។

ឆ្លើយតបការគំរាមដើរចេញពី NATO របស់លោក Trump មេដឹកនាំអង់គ្លេសរូបនេះ បានអះអាងច្បាស់ៗនៅចំពោះមុខអ្នកសារព័ត៌មានថា ប្លុកសន្តិសុខដែលមានអាយុកាលជិត ៨០ ឆ្នាំមកនេះ បានបម្រើជាផលប្រយោជន៍រួម ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុប ។

លោក Starmer ដែលមានវ័យ ៦៤ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា អង្គការ NATO គឺជាសម្ព័ន្ធភាពការពារ ដែលជាច្រើនទសវត្សមកហើយ បានធ្វើឱ្យអាមេរិក-អឺរ៉ុបមានសុវត្ថិភាព ជាងអ្វីដែលយើងធ្លាប់មាន ដោយលោកបានរំលឹកឡើងវិញថា សមាជិកអឺរ៉ុបត្រូវធ្វើការចែករំលែកបន្ទុកហិរញ្ញវត្ថុបន្ថែមទៀត ដើម្បីគាំទ្រដល់បក្សសម្ព័ន្ធយោធាខាងលិចមួយនេះ ឱ្យកាន់តែរឹងមាំ ។

សូមរម្លឹកថា អង្គការ NATO ដែលមានឈ្មោះពេញ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង បង្កើតឡើងនៅឆ្នាំ ១៩៤៩ ពោលគឺ ៤ ឆ្នាំបន្ទាប់ពីសង្គ្រាមលើកទី ២ បានបញ្ចប់ ។

យោងតាមគេហទំព័ររបស់ NATO, គោលបំណងនៃការបង្កើតមាន ៣ ធំៗ រួមមានទប់ស្កាត់ការពង្រីកឥទ្ធិពលសហភាពសូវៀត ដែលបច្ចុប្បន្ន គឺរុស្ស៊ី ហាមឃាត់ការងើបឡើងនៃរបបយោធានិយមនៅអឺរ៉ុប និងចុងក្រោយ គឺលើកទឹកចិត្តការធ្វើសមាហរណកម្មនយោបាយនៅអឺរ៉ុប ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា