មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ រងរបួសធ្ងន់ធ្ងរ ឬពិការជើងទាំងពីរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ រងរបួសធ្ងន់ធ្ងរ ឬពិការជើងទាំងពីរ

មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ រងរបួសធ្ងន់ធ្ងរ ឬពិការជើងទាំងពីរ

តេហេរ៉ង់ ៖ មនុស្ស ៣ នាក់ដែលដឹងពីផ្ទៃក្នុងអ៊ីរ៉ង់ បានទម្លាយប្រាប់ឱ្យដឹងថា មេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ គឺលោក Mojtaba Khamenei បាននឹងកំពុងសម្រាកព្យាបាលរបួសធ្ងន់ធ្ងរនៅលើផ្ទៃមុខ និងជើង ហើយរបួសនេះគឺដោយសារការវាយប្រហារតាមអាកាសរបស់អាមេរិក-អ៊ីស្រាអែល ដែលបានសម្លាប់ឪពុករបស់លោកនៅដើមសង្គ្រាមមកម្ល៉េះ ។

Advertisement

ប្រភពទាំងបីបានអះអាងដូចគ្នាថា ផ្ទៃមុខរបស់លោក Khamenei បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារតាមអាកាសរបស់អាមេរិក-អ៊ីស្រាអែល ទៅលើទីតាំងជួបជុំរបស់មេដឹកនាំកំពូលអ៊ីរ៉ង់នៅកណ្តាលរដ្ឋធានីតេហេរ៉ង់ ។ មិនត្រឹមតែប៉ុណ្ណោះ លោក Khamenei ថែមទាំងបានរងរបួសជើងធ្ងន់ធ្ងរផងដែរ ដែលអាចជាជើងតែម្ខាង ឬក៏ជើងទាំងសងខាងតែម្តង ។

ចំណែកប្រភពពីប្រជាជនដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់មានវ័យ ៥៦ឆ្នាំរូបនេះ កំពុងជាសះស្បើយពីរបួសនៅលើផ្ទៃមុខរបស់គាត់ហើយ ហើយនៅតែមានស្មារតីរឹងមាំ ដើម្បីពិភាក្សាអំពីបញ្ហារសើបក្នុងជាមួយអាមេរិក-អ៊ីស្រាអែល ។

ប្រភពបានបង្ហើបទៀតថា លោក Khamenei អាចចូលរួមកិច្ចប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ តាមរយៈការប្រជុំតាមអនឡាញ ហើយកំពុងចូលរួមក្នុងការសម្រេចចិត្តលើបញ្ហាធំៗ រួមទាំងការធ្វើសង្គ្រាម និងការចរចាជាមួយសហរដ្ឋអាមេរិក ។

យ៉ាងណា មកទល់ពេលនេះ ទីតាំងលាក់ខ្លួន លក្ខខណ្ឌសុខភាព និងសមត្ថភាពគ្រប់គ្រងប្រទេសរបស់លោក Khamenei នៅតែជាអាថ៌កំបាំងសម្រាប់សាធារណជន មិនថា រូបថត វីដេអូ ឬសំលេងណាមួយរបស់លោក ត្រូវបានផ្សព្វផ្សាយឡើយ ។

លោក Khamenei ត្រូវបានគេរាយការណ៍ថា បានរងរបួសនៅថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃដំបូងនៃសង្រ្គាមដែលចាប់ផ្តើមដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតគ្នាវាយប្រហារអ៊ីរ៉ង់ ដែលបានសម្លាប់ឪពុករបស់លោក គឺលោក Ayatollah Ali Khamenei ដែលបានកាន់អំណាចចាប់តាំងពីឆ្នាំ ១៩៨៩ ។ ទន្ទឹមគ្នា ភរិយា បងថ្លៃ និងប្អូនថ្លៃស្រីរបស់លោក Mojtaba Khamenei ក៏ស្ថិតក្នុងចំណោមសមាជិកដទៃទៀតនៃគ្រួសាររបស់គាត់ ដែលត្រូវបានសម្លាប់ផងដែរ ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា