បន្ទះ សូឡា ជួយប៉ាគីស្ថាន ទប់ទល់នឹងវិបត្តិថាមពល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បន្ទះ សូឡា ជួយប៉ាគីស្ថាន ទប់ទល់នឹងវិបត្តិថាមពល

បន្ទះ សូឡា ជួយប៉ាគីស្ថាន ទប់ទល់នឹងវិបត្តិថាមពល

អ៊ីស្លាមម៉ាបាដ ៖ ការជំរុញថាមពលព្រះអាទិត្យ ឬ បន្ទះសូឡា ជួយ ប៉ាគីស្ថាន ទប់ទល់នឹងការរន្ធត់ចិត្ត ពីវិបត្តិថាមពល ពីបណ្តាប្រទេស ឈូងសមុទ្រ។

Advertisement

ក្រុមអ្នកវិភាគ បាននិយាយថា ការជំរុញថាមពលពន្លឺព្រះអាទិត្យ របស់ប្រទេសប៉ាគីស្ថានបានរារាំងផលប៉ះពាល់ពេញលេញ នៃ សង្រ្គាម នៅមជ្ឈិមបូព៌ា បើទោះជា ការព្រួយបារម្ភ នៅតែបន្តកើតមាន ចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈ និង ការកើនឡើងតម្លៃ ក៏ដោយ។

ការសិក្សាមួយ ដែលបានចេញផ្សាយ ថ្មីៗនេះ បានវាយតម្លៃថា ការប្រើប្រាស់ថាមពលព្រះអាទិត្យ នៅជុំវិញ ឆ្នាំ២០១៨ បានជួយប្រទេសនេះ ជៀសវាងការនាំចូលប្រេង និងឧស្ម័នច្រើនជាង ១២ ពាន់លានដុល្លារ រហូតដល់ខែកុម្ភៈឆ្នាំនេះ។

ស្ថាប័ន Renewables First and the Center for Research on Energy and Clean Air បាននិយាយថា នៅតម្លៃទីផ្សារ ដែលបានព្យាករណ៍, សូឡា អាចសន្សំបាន ៦.៣ ពាន់លានដុល្លារបន្ថែមទៀត នៅចុងឆ្នាំ ២០២៦។

នៅតាមផ្លូវដ៏មមាញឹក នៃទីក្រុង Lahore ភាគឦសាន ប្រទេសប៉ាគីស្ថាន, ម្ចាស់ហាង Aftab Ahmed អាយុ ៤៩ ឆ្នាំ បានចេញទៅទិញបន្ទះស្រូបពន្លឺព្រះអាទិត្យ ដើម្បីដំឡើងនៅផ្ទះ។ លោក បានប្រាប់ AFP ថា «ស្ថានភាពឥន្ធនៈ នាពេលបច្ចុប្បន្ន នៅក្នុងប្រទេសរបស់យើង គឺដូចជាប្រេងឥន្ធនៈ បានហួសពីលទ្ធភាព របស់មនុស្សសាមញ្ញ…វាបានក្លាយជាថ្លៃខ្លាំង ដែលមនុស្សជាមធ្យមមិនអាចទិញសាំងសម្រាប់ម៉ូតូ ឬ រថយន្តបានទៀតទេ។ តម្លៃប្រេង ក៏កំពុងប៉ះពាល់ដល់វិក្កយបត្រអគ្គិសនី ដែលនាំឲ្យមានការកើនឡើង បន្ថែមទៀត»។

លោកថា «ប្រសិនបើយើងប្តូរទៅរកថាមពលពន្លឺព្រះអាទិត្យ យ៉ាងហោចណាស់ ការសន្សំខ្លះអាចសម្រេចបាន»។

ក្រុមបាតុករ មកតាមដងផ្លូវ បង្កជាជួរ នៅស្ថានីយ៍ប្រេងឥន្ធនៈ និង បាននាំឱ្យរដ្ឋាភិបាល ប្រកាសពីការដឹកជញ្ជូនសាធារណៈ ដែលគ្រប់គ្រងដោយរដ្ឋ ដោយឥតគិតថ្លៃ រយៈពេលមួយខែ ចាប់ពីថ្ងៃទី៥ ខែមេសា៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា