ប៉ាគីស្ថាន មិនគិតថ្លៃដឹកជញ្ជូនសាធារណៈ ចំពេលសាំងឡើងថ្លៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប៉ាគីស្ថាន មិនគិតថ្លៃដឹកជញ្ជូនសាធារណៈ ចំពេលសាំងឡើងថ្លៃ

ប៉ាគីស្ថាន មិនគិតថ្លៃដឹកជញ្ជូនសាធារណៈ ចំពេលសាំងឡើងថ្លៃ

អ៊ីស្លាម៉ាបាដ ៖ ប្រទេស ប៉ាគីស្ថាន ប្រកាសពីការផ្តល់ជូន ការដឹកជញ្ជូនសាធារណៈ ដោយឥតគិតថ្លៃ ដល់ប្រជាជន ខណៈពេលដែលមានវិបត្តិថាមពលសកល។

Advertisement

ក្រុមមន្ត្រី បាននិយាយ ថ្មីៗនេះ ថា ការដឹកជញ្ជូនសាធារណៈ ដែលគ្រប់គ្រងដោយរដ្ឋ នៅក្នុងរដ្ឋធានី និងខេត្ត ដែលមានប្រជាជនច្រើនបំផុត របស់ប្រទេសប៉ាគីស្ថាន នឹងឥតគិតថ្លៃ សម្រាប់រយៈពេល១ខែ ពោលគឺ បន្ទាប់ពីរដ្ឋាភិបាលបានដំឡើងថ្លៃប្រេងឥន្ធនៈយ៉ាងខ្លាំង ដោយសារតែសង្គ្រាមអ៊ីរ៉ង់។

សេចក្តីប្រកាសនេះ បានធ្វើឡើង បន្ទាប់ពី មានការតវ៉ាតាមដងផ្លូវ និង មានជួរដ៏វែង នៃ ម៉ូតូ នៅស្ថានីយ៍ប្រេងឥន្ធនៈ ដែលបង្កឡើងដោយការសម្រេចចិត្តយប់ជ្រៅ ក្នុងការកំណត់ការដំឡើងថ្លៃសាំង ក្នុងមួយលីត្រៗ។

នាយករដ្ឋមន្ត្រី លោក Shehbaz Sharif និយាយថា លោកកំពុងកាត់បន្ថយការយកពន្ធ និងកំណត់តម្លៃប្រេងឥន្ធនៈ។ លោកបាននិយាយ ក្នុងសុន្ទរកថា តាមទូរទស្សន៍ជាតិ ថា «ការថយចុះនេះ នឹងអាចអនុវត្តបានយ៉ាងហោចណាស់ មួយខែ»។ លោកបានបន្ថែមថា «ខ្ញុំសន្យាថា ខ្ញុំនឹងមិនសម្រាក រហូតដល់ជីវិតរបស់អ្នក វិលមករកភាពប្រក្រតីវិញ»។

រដ្ឋមន្ត្រីមហាផ្ទៃ លោក Mohsin Naqvi បានសរសេរ នៅលើបណ្តាញសង្គម X ថា «ការដឹកជញ្ជូនសាធារណៈទាំងអស់ នៅក្នុងទីក្រុង Islamabad ត្រូវធ្វើឡើង ដោយមិនគិតថ្លៃ សម្រាប់សាធារណជនទូទៅ ក្នុងរយៈពេល៣០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី ៥ ខែមេសា។

ខេត្តដែលមានប្រជាជនច្រើនជាងគេ របស់ប៉ាគីស្ថាន គឺ ខេត្ត Punjab, ក្រៅពីដកថ្លៃធ្វើដំណើរសម្រាប់ការដឹកជញ្ជូនសាធារណៈ ក៏បានប្រកាស ពីការឧបត្ថម្ភធន គោលដៅ សម្រាប់ឡានដឹកទំនិញ និង ឡានក្រុង ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា