ប្រទះឃើញកំណប់ឧស្ម័ន ៥ ទ្រីលានហ្វីតគូប នៅឥណ្ឌូនេស៊ី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទះឃើញកំណប់ឧស្ម័ន ៥ ទ្រីលានហ្វីតគូប នៅឥណ្ឌូនេស៊ី

ប្រទះឃើញកំណប់ឧស្ម័ន ៥ ទ្រីលានហ្វីតគូប នៅឥណ្ឌូនេស៊ី

ហ្សាកាតា ៖ ក្រុមហ៊ុនប្រេង និង ឧស្ម័នអ៊ីតាលី Eni បាននិយាយ នៅថ្ងៃចន្ទនេះ ថា គេបានរកឃើញកំណប់ឧស្ម័ន នៅឈូងសមុទ្រមួយកន្លែង របស់ប្រទេសឥណ្ឌូនេស៊ី ដោយការប៉ាន់ស្មានបឋម បង្ហាញថា មានបរិមាណឧស្ម័ន ប្រហែល ៥ ទ្រីលានហ្វីតគូប។

Advertisement

សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បញ្ជាក់ថា ការរកឃើញនេះ ត្រូវបានធ្វើឡើង តាមរយៈការរុករក នៅអណ្តូង Geliga-1 ក្នុងតំបន់ជម្រៅទឹក ប្រហែល ២ ពាន់ម៉ែត្រ។ ការវិភាគកំពុងបន្ត ដើម្បីវាយតម្លៃជម្រើស នៃការអភិវឌ្ឍ ដោយធៀបនឹងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និង ហេដ្ឋរចនាសម្ព័ន្ធដែលបានគ្រោងទុក ធ្វើយ៉ាងណា ផ្តល់នូវការរួមបញ្ចូលគ្នា ដ៏មានសក្ដានុពល សម្រាប់ពេលវេលា ទៅកាន់ទីផ្សារ និង ការបង្កើន ប្រសិទ្ធភាពតម្លៃ។

រដ្ឋមន្ត្រីថាមពល ឥណ្ឌូណេស៊ី លោក Bahlil Lahadalia បាននិយាយថា លោកបានបង្កើតក្រុមពិសេសមួយ ដើម្បីជួយពន្លឿនការអភិវឌ្ឍគម្រោងនេះ ដោយកំណត់គោលដៅផលិតកម្ម គ្រោងនឹងចាប់ផ្តើមធ្វើ នៅឆ្នាំ ២០២៨។

បើតាម CNA, ការរកឃើញនេះ អាចជួយបង្កើនផលិតកម្មឧស្ម័ន របស់ក្រុមហ៊ុន Eni នៅក្នុងប្រទេសឥណ្ឌូណេស៊ី ឲ្យកើនដល់ ២,០០០ លានហ្វីតគូប ក្នុងមួយថ្ងៃ នៅឆ្នាំ២០២៨ ពោល គឺ នឹងកើនពី បរិមាណ ប្រហែល ៧០០ លានហ្វីតគូប ជាប្រចាំថ្ងៃ នាពេលបច្ចុប្បន្ន។

ក្រុមហ៊ុន Eni មានវត្តមាន នៅក្នុងប្រទេសឥណ្ឌូនេស៊ី តាំងពីឆ្នាំ២០០១ ហើយមានផលប័ត្រ លើប្រភពទឹកដ៏សម្បូរបែប រួមទាំង សកម្មភាពរុករក, ការអភិវឌ្ឍ និង ផលិតកម្ម៕

ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា