ជប៉ុន ប្រកាសលក់អាវុធប្រល័យលោកឡើងវិញ បន្ទាប់ពីខកខាន ៥០ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន ប្រកាសលក់អាវុធប្រល័យលោកឡើងវិញ បន្ទាប់ពីខកខាន ៥០ ឆ្នាំ

ជប៉ុន ប្រកាសលក់អាវុធប្រល័យលោកឡើងវិញ បន្ទាប់ពីខកខាន ៥០ ឆ្នាំ

តូក្យូ ៖ គណៈរដ្ឋមន្ត្រីជប៉ុននៅថ្ងៃអង្គារនេះបានសម្រេចដកបម្រាមនាំចេញអាវុធប្រល័យលោក និងប្រកាសដាក់លក់អាវុធប្រភេទនេះឡើងវិញ បន្ទាប់ពីខកខានធ្វើសកម្មភាពបែបនេះអស់រយៈពេល ៥០ ឆ្នាំ ។ នេះគឺការផ្លាស់ប្តូរដ៏កម្រចំពោះរដ្ឋធម្មនុញ្ញសន្តិភាពនិយមរបស់ជប៉ុន ក្រោយសង្គ្រាមលោកលើកទី ២ ។

Advertisement

យោងតាមកាសែត Asahi , «ច្បាប់ពីមុន» ដែលត្រូវបានណែនាំដំបូងក្នុងឆ្នាំ១៩៦៧ និង បានអនុម័ត ក្នុងឆ្នាំ ១៩៧៦ បានកំណត់ការនាំចេញទំនិញយោធាជប៉ុន ពោលគឺ អនុញ្ញាតឲ្យបញ្ចេញលក់ តែសព្វាវុធណា ដែលមិនមានគ្រោះថ្នាក់ ដូចជា ប្រើប្រាស់សម្រាប់ការឃ្លាំមើល និង ការបោសសម្អាតមីនប៉ុណ្ណោះ ។

យ៉ាងណា ជុំវិញគណៈរដ្ឋមន្ត្រីជប៉ុនអនុម័ត លុបចោលបំរាមលក់អាវុធធន់ធ្ងន់ នាពេលនេះ, លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនមិនបានបញ្ជាក់ច្បាស់ នៅឡើយទេ ថាតើ សព្វាវុធដ៍សាហាវណាខ្លះ ដែលទីក្រុងតូក្យូនឹងលក់ ឲ្យទៅបរទេស ។

ប៉ុន្តែ សារព័ត៌មានជប៉ុននានា ចុះផ្សាយថា អាវុធប្រល័យលោកទាំងនេះ នឹងរួមបញ្ចូល ទាំង យន្តហោះចម្បាំង, កាំជ្រួចមីស៊ីល និង នាវាពិឃាត ។

លោកស្រី Sanae Takaichi និយាយថា «នៅក្នុងបរិយាកាសសន្តិសុខ កាន់តែធ្ងន់ធ្ងរ គ្មានប្រទេសណាមួយ អាចការពារសន្តិភាព និងសន្តិសុខ របស់ខ្លួនតែម្នាក់ឯងបានឡើយ ។ លោកស្រីថា ប្រទេសដែលទិញ នឹងត្រូវប្តេជ្ញាចិត្ត ចំពោះការប្រើប្រាស់ ស្របតាមធម្មនុញ្ញ អង្គការសហប្រជាជាតិ ។

បើតាម Aljazeera, ការផ្លាស់ប្តូរគោលនយោបាយដ៏ភ្ញាក់ផ្អើល របស់ទីក្រុងតូក្យូ នាពេលនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីប្រទេសជប៉ុន និង អូស្ត្រាលី បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង តម្លៃ ៧ ពាន់លានដុល្លារ ដែលតម្រូវឲ្យក្រុមហ៊ុនជប៉ុន Mitsubishi Heavy Industries សាងសង់នាវាចម្បាំង ៣គ្រឿងដំបូង ក្នុងចំណោម ផែនការ ១១ គ្រឿង សម្រាប់កងទ័ពជើងទឹក របស់រដ្ឋាភិបាលទីក្រុង កង់បេរ៉ា ។

ការប្តូរចិត្តជាប្រវត្ថិសាស្ត្រ របស់រដ្ឋាភិបាលទីក្រុងតូក្យូ ចុងក្រោយនេះ ក៏បានកើតមានឡើង នៅប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីកាសែតកងទ័ពរំដោះប្រជាជនចិន PLA Daily បានចេញផ្សាយរបាយការណ៍ថា ជប៉ុន កំពុងសំងំផលិតក្បាលគ្រាប់នុយក្លេអ៊ែរ បានរហូតដល់ ចំនួន ៥ ពាន់ ៥០០ គ្រាប់ ។

បើជាការពិតមែន ជប៉ុន នឹងក្លាយជាប្រទេសដែលមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនជាងគេ លើពិភពលោក ពោលគឺច្រើនជាង ប្រទេសរុស្ស៊ី និង អាមេរិក ទៅទៀត បើធៀបនឹងការកត់ត្រា អំពីចំនួនក្បាលគ្រាប់នុយក្លេអ៊ែរពិភពលោក របស់គេហទំព័រ Statista ៕

ប្រភពពី Aljazeera ប្រែសម្រូល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា