បារាំង ថា សហរដ្ឋអាមេរិក លែងជាដៃគូអាចទុកចិត្តបានទៀតហើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ថា សហរដ្ឋអាមេរិក លែងជាដៃគូអាចទុកចិត្តបានទៀតហើយ

បារាំង ថា សហរដ្ឋអាមេរិក លែងជាដៃគូអាចទុកចិត្តបានទៀតហើយ

ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក លែងមានជំនឿថា ទីក្រុងវ៉ាស៊ីនតោន គឺជាដៃគូគួរឱ្យទុកចិត្តតទៀតហើយ ខណៈដែលសណ្តាប់ធ្នាប់អន្តរជាតិ កំពុងរងគ្រោះថ្នាក់ ដោយសារថ្វីដៃមហាអំណាចពិភពលោកធំៗ ។

Advertisement

មេដឹកនាំបារាំងរូបនេះ បានគូសបញ្ជាក់ថា មនុស្សគ្រប់គ្នាមើលឃើញថា មហាអំណាចលេខមួយ គឺសហរដ្ឋអាមេរិក អាចជាសម្ព័ន្ធមិត្តដ៏រឹងមាំសម្រាប់ប្រទេសមួយចំនួន ប៉ុន្តែឥឡូវនេះ គ្មាននរណាម្នាក់ប្រាកដទាំងស្រុង ថាតើសម្ព័ន្ធភាពនេះ អាចទុកចិត្តបានដែរឬអត់នោះទេ ដូច្នេះហើយ សហភាពអឺរ៉ុបគួរតែពង្រឹងសមត្ថភាពការពារខ្លួនឯងកាន់តែខ្លាំងជាងមុន ។

លោក Macron ដែលមានវ័យ៤៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ពួកយើងរស់នៅពឹងផ្អែកលើសណ្តាប់ធ្នាប់អន្តរជាតិ ប៉ុន្តែពេលនេះ សណ្តាប់ធ្នាប់អន្តរជាតិនោះ កំពុងត្រូវបានបំផ្លាញ ក្រោមថ្វីដៃមហាអំណាចធំៗរបស់ពិភពលោកចំនួនពីរ ដោយលោកទំនងជាចង់សំដៅដល់ សហរដ្ឋអាមេរិក និងរុស្ស៊ី ។

ការអត្ថាប្បាយរបស់លោក Macron បានបង្ហាញពីការបែកបាក់កាន់តែខ្លាំងឡើងរវាងប្រទេសណាតូអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកាន់តែអាក្រក់ទៅៗ ចាប់តាំងពីអាមេរិក និងអ៊ីស្រាអែលបានប្រកៀកស្មាគ្នាវាយប្រហារលើអ៊ីរ៉ង់ កាលពីចុងខែកុម្ភៈ ។

ហើយក្រោយមកលោក Donald Trump តែងតែបានរិះគន់មិនសំចៃមាត់លើសមាជិកណាតូម្តងហើយម្តងទៀត អំពីភាពស្ទាក់ស្ទើររបស់ពួកគេ នៅក្នុងការលូកដៃចូលរួមសង្គ្រាមជាមួយសម្ព័ន្ធមិត្តអាមេរិក ។

ក្រៅពីសង្គ្រាមអ៊ីរ៉ង់ ទំនាក់ទំនងរវាងប្រទេសណាតូអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏រងការរង្គោះរង្គើផងដែរ ដោយសារតែការគំរាមកំហែងជាបន្តបន្ទាប់របស់លោកប្រធានាធិបតី Trump ក្នុងការដណ្តើមយកកោះ Greenland ពីដាណឺម៉ាក ដែលជាសមាជិកណាតូ រួមទាំងការខ្វែងគំនិតគ្នាជុំវិញសង្គ្រាមអ៊ុយក្រែន ៕

ប្រភព ៖ RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា