អ៊ុយក្រែន ត្រូវការគ្រឿងយន្តសង្គ្រាម ២៥,០០០ គ្រឿង ជំនួសទាហាននៅសមរភូមិជួរមុខ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ុយក្រែន ត្រូវការគ្រឿងយន្តសង្គ្រាម ២៥,០០០ គ្រឿង ជំនួសទាហាននៅសមរភូមិជួរមុខ

អ៊ុយក្រែន ត្រូវការគ្រឿងយន្តសង្គ្រាម ២៥,០០០ គ្រឿង ជំនួសទាហាននៅសមរភូមិជួរមុខ

កៀវ ៖ ប្រទេសអ៊ុយក្រែននឹងចុះកិច្ចព្រមព្រៀងទិញគ្រឿងយន្តប្រយុទ្ធជើងគោក UGV ប្រមាណ ២៥,០០០ គ្រឿងទៀត នៅក្នុងឆមាសទី១ ឆ្នាំ ២០២៦ តួលេខនេះ កើនឡើងច្រើនជាងទ្វេដង បើធៀបនឹងចំនួនសរុបកាលពីឆ្នាំមុន ខណៈដែលក្រសួងការពារជាតិអ៊ុយក្រែន កំពុងផ្លាស់ប្តូរភស្តុភារនៅសមរភូមិជួរមុខទាំងអស់ ពីទាហានជំនួសដោយគ្រឿងយន្តសង្គ្រាម ។

Advertisement

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Mykhailo Fedorov បាននិយាយថា គ្រឿងយន្តប្រយុទ្ធគ្មានមនុស្សបើក UGV អនុវត្តភារកិច្ចសំខាន់ៗបានយ៉ាងល្អ ក្នុងនោះរួមមានការដឹកជញ្ជូនភស្តុភារ ការប្រយុទ្ធ និងជម្លៀសទាហានរងរបួសនៅសមរភូមិជួរមុខជាដើម ។ លោកថា គិតត្រឹមខែមីនាតែមួយប៉ុណ្ណោះ កងកម្លាំងយោធាដែលអនុវត្តបេសកកម្មជាង ៩,០០០ បានប្រើប្រាស់គ្រឿងយន្ត UGV ។

ចំណែក ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បានទទួលស្គាល់ដែរថា កងកម្លាំងអ៊ុយក្រែនបានដំណើរការបេសកកម្មគ្រឿងយន្តគ្មានមនុស្សបើកជាង ២២,០០០គ្រឿង ក្នុងរយៈពេល៣ខែកន្លងមកនេះ ដោយបានការពារអាយុជីវិតទាហានជាច្រើន ឱ្យរួចផុតពីការប្រយុទ្ធដ៏គ្រោះថ្នាក់បំផុតជាមួយរុស្ស៊ី ។

បើតាមប្រមុខការពារជាតិអ៊ុយក្រែន, ក្រសួងការពារជាតិបានចំណាយលុយដល់ទៅ ៣៣០ លានដុល្លារ ដើម្បីជំរុញឃ្លាំងស្តុកយន្តហោះគ្មានមនុស្សបើក គ្រឿងយន្តចម្បាំង UGV និងប្រព័ន្ធសង្គ្រាមអេឡិចត្រូនិកកើនឡើងដល់ ១៨១,០០០គ្រឿង ដើម្បីដាក់ពង្រាយទៅកាន់សមរភូមិជួរមុខ ចាប់តាំងពីខែមករាកន្លងមក ដែលភាគច្រើនបញ្ជាទិញពីក្រុមហ៊ុនផលិតក្នុងស្រុក ៕

ប្រភព ៖ defense news ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា