លោក ពូទីន នឹងជួបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅថ្ងៃនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន នឹងជួបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅថ្ងៃនេះ

លោក ពូទីន នឹងជួបរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅថ្ងៃនេះ

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលជួប លោក អាបាស់ អារ៉ាក់ឈី រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ។ នេះបើតាមអ្នកនាំពាក្យ ប្រធានាធិបតីរុស្ស៊ី។

Advertisement

លោក Dmitry Peskov អ្នកនាំពាក្យ របស់លោក ពូទីន បានប្រាប់សារព័ត៌មាន TASS ថា មេដឹកនាំរុស្ស៊ី មានគម្រោងជួបជាមួយអ្នកការទូតកំពូលអ៊ីរ៉ង់ រូបនេះ ដែលធ្វើទស្សនកិច្ច នៅទីក្រុងមូស្គូ នៅថ្ងៃច័ន្ទ ទី២៧ ខែមេសានេះ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានប្រាប់ដែរថា លោក អាបាស អារ៉ាក់ឈី មកប្រទេសរុស្ស៊ី ដើម្បីពិភាក្សាអំពីដំណោះស្រាយមជ្ឈិមបូព៌ា។

បើតាម CNN, ដំណើរទស្សនកិច្ចនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អារ៉ាក់ឈី បានជួបជាមួយអ្នកសម្រុះសម្រួលសំខាន់ៗ ក្នុងប្រទេសប៉ាគីស្ថាន បើទោះជាប្រធានាធិបតីអាមេរិក បានលុបចោលដំណើរទស្សនកិច្ច បេសកជន របស់លោក មិនឲ្យទៅទីក្រុង អ៊ីស្លាម៉ាបាដ វិញក៏ដោយ។

យ៉ាងណាមិញ ក្រោយមក លោក Trump មេដឹកនាំអាមេរិក បាននិយាយថា អ៊ីរ៉ង់អាចទូរស័ព្ទ ទៅសហរដ្ឋអាមេរិកបាន ប្រសិនបើខ្លួនចង់ និយាយចរចា ដោយប្រធានាធិបតីអាមេរិករូបនេះ បានបញ្ជាក់ ជាថ្មីថា សង្គ្រាមនឹងត្រូវបញ្ចប់ ក្នុងពេលឆាប់ៗនេះ៕

ប្រភពពី Tass, CNN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា