ទ័ពអាកាសអាមេរិក គ្រោងទិញមីស៊ីលនាំផ្លូវបំបាំងកាយរយៈចម្ងាយឆ្ងាយ ៤,៣០០ គ្រាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទ័ពអាកាសអាមេរិក គ្រោងទិញមីស៊ីលនាំផ្លូវបំបាំងកាយរយៈចម្ងាយឆ្ងាយ ៤,៣០០ គ្រាប់

ទ័ពអាកាសអាមេរិក គ្រោងទិញមីស៊ីលនាំផ្លូវបំបាំងកាយរយៈចម្ងាយឆ្ងាយ ៤,៣០០ គ្រាប់

វ៉ាស៊ីនតោន ៖ យោងតាមឯកសារថវិកាថ្មី, កងទ័ពអាកាសអាមេរិកមានគម្រោងបញ្ជាទិញមីស៊ីលនាំផ្លូវបំបាំងកាយរយៈចម្ងាយឆ្ងាយជិត ៤.៣០០ គ្រាប់ពីក្រុមហ៊ុនការពារជាតិ Lockheed Martin ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ក្រោយប្រើប្រាស់វាអស់ច្រើន ដើម្បីប្រឆាំងនឹងគោលដៅយោធាអ៊ីរ៉ង់ ។

Advertisement

មីស៊ីលដែលកងទ័ពអាមេរិកទិញបន្ថែមនេះ ជាប្រភេទមីស៊ីលអាចហោះបានចម្ងាយជាង ៩៦៦ គីឡូម៉ែត្រ ហើយវាត្រូវបានរចនាឡើង ដើម្បីទប់ទល់ការគំរាមកំហែងតាមអាកាស និងពង្រឹងសុវត្ថិភាពគោលដៅពីការវាយប្រហាររបស់សត្រូវ ។

មីស៊ីលនេះ បច្ចុប្បន្នត្រូវបានបំពាក់លើយន្តហោះទម្លាក់គ្រាប់បែក B-1B, B-52 និង B-2 របស់កងទ័ពអាកាស បន្ថែមពីលើយន្តហោះចម្បាំង F-16, F-15E និងយន្តហោះចម្បាំងបំបាំងកាយ F-35A ។

បើតាម Bloomberg, ការបញ្ជាទិញមីស៊ីលទាំងនេះ នឹងចាប់ផ្តើមផលិតចែកចាយរហូតដល់ចុងឆ្នាំ ២០៣១ ខាងមុខ ខណៈដែលអ្នករៀបចំផែនការយោធាមើលឃើញថា មីស៊ីលទាំងនោះ ជាគន្លឹះសំខាន់ ក្នុងករណីផ្ទុះជម្លោះនាពេលអនាគតជាមួយមហាយក្សចិន ។

កងទ័ពអាមេរិកមានគម្រោងបញ្ជាទិញមីស៊ីលចំនួន ៨២១គ្រាប់សម្រាប់ឆ្នាំសារពើពន្ធក្រោយ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា តួលេខនេះ កើនឡើងពី ១៤៤ គ្រាប់នៅក្នុងឆ្នាំសារពើពន្ធ ២០២៦ ។ ជាមួយគ្នានេះ ការទិញប្រចាំឆ្នាំដែលបានគ្រោងទុក នឹងកើនឡើងដល់ជិត ៩០០ គ្រាប់នៅក្នុងឆ្នាំសារពើពន្ធ ២០២៨ និង ៨៦០ សម្រាប់ឆ្នាំបន្តបន្ទាប់ៗ ។

កងទ័ពអាមេរិកបានដាក់មហិច្ឆតាបង្កើនឃ្លាំងស្តុកមីស៊ីលច្រើនជាង ១១.០០០ គ្រាប់នៅត្រឹមឆ្នាំ ២០៣១ ខាងមុខ តួលេខនេះ កើនឡើងពី ៦.៧០០ គ្រាប់ បើធៀបនឹងការបញ្ជាទិញកាលពីឆ្នាំ ២០២៥ ៕

ប្រភព ៖ Bloomberg ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា