អឺរ៉ុប ខាតលុយ ៣២ ពាន់លានដុល្លារ ដោយសារសង្គ្រាម អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អឺរ៉ុប ខាតលុយ ៣២ ពាន់លានដុល្លារ ដោយសារសង្គ្រាម អ៊ីរ៉ង់

អឺរ៉ុប ខាតលុយ ៣២ ពាន់លានដុល្លារ ដោយសារសង្គ្រាម អ៊ីរ៉ង់

ព្រុចសែល ៖ សហភាពអឺរ៉ុប បានខាតបង់លុយដល់ទៅ ៣២ ពាន់លានដុល្លារ ដោយសារតែថ្លៃចំណាយលើការនាំចូលប្រេង និងឧស្ម័ន ចាប់តាំងពីសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ផ្ទុះឡើងកាលពីចុងខែកុម្ភៈ ។

Advertisement

ការខាតបង់ដ៏ធំរបស់អឺរ៉ុប កើតឡើងដោយសារតែអ៊ីរ៉ង់បានប្រើប្រាស់ការបិទច្រកសមុទ្រ Hormuz ជាអាវុធការទូតដ៏មានប្រសិទ្ធភាពប្រឆាំងនឹងសហរដ្ឋអាមេរិក ។ ការបិទច្រកសមុទ្រដ៏សំខាន់នេះ បានធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនប្រេង ១ ភាគ ៥ របស់ពិភពលោក និងរុញច្រានតម្លៃថាមពលឲ្យហក់ឡើងខ្ពស់ ។

បើតាម Anadolu, ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃ ចន្ទ ថា អឺរ៉ុបកំពុងជួបប្រទះវិបត្តិថាមពលធ្ងន់ធ្ងរលើកទីពីររបស់ខ្លួន ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ប្រទេស ក៏ត្រូវតែទាញយកមេរៀនអំពីវិបត្តិនេះផងដែរ ។

លោកស្រី von der Leyen គូសបញ្ជាក់ថា នៅឆ្នាំ ២០២២ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានកាត់ផ្តាច់ការផ្គត់ផ្គង់ឧស្ម័នរបស់អឺរ៉ុប ហើយឥឡូវនេះ វាគឺជាច្រកសមុទ្រ Hormuz ។ លោកស្រីថា ការពឹងផ្អែកខ្លាំងរបស់អឺរ៉ុបលើឥន្ធនៈហ្វូស៊ីល ដែលនាំចូល ធ្វើឱ្យយើងងាយរងគ្រោះនឹងវិបត្តិថាមពលសកល ដូច្នេះយើងត្រូវតែកាត់បន្ថយការពឹងផ្អែកលើច្រកសមុទ្រនេះ ។

ប្រធានគណៈកម្មការអឺរ៉ុបដែលមានវ័យ ៦៨ ឆ្នាំរូបនេះ សង្កត់ធ្ងន់ថា បណ្តាប្រទេសនៅអឺរ៉ុប គួរតែពង្រីកការផលិតថាមពលកកើតឡើងវិញ និងស្វែងយល់ពីការច្នៃប្រឌិតផ្នែកថាមពលនុយក្លេអ៊ែរ ព្រមទាំងរ៉េអាក់ទ័រម៉ូឌុលតូចៗ ដើម្បីធានាបាននូវថាមពលដែលអាចទុកចិត្តបាន ក៏ដូចជារួមចំណែកដល់ស្ថិរភាពសេដ្ឋកិច្ច និងឯករាជ្យភាពថាមពលរបស់អឺរ៉ុប ។

បើតាម Aljazeera, ការកាត់ផ្ដាច់ឧស្ម័ន និងប្រេងពីរុស្ស៊ី បានធ្វើឲ្យតម្លៃថាមពលហក់ឡើងខ្ពស់ ដែលប៉ះពាល់ដល់ជីវភាពប្រជាជន និងសមត្ថភាពប្រកួតប្រជែងរបស់ឧស្សាហកម្មអឺរ៉ុប ។ យ៉ាងណា កាលពីខែមករាដើមឆ្នាំនេះ សហភាពអឺរ៉ុបបានអនុម័តច្បាប់កាត់ផ្ដាច់ការនាំចូលឧស្ម័នរុស្ស៊ីទាំងស្រុងនៅត្រឹមឆ្នាំ ២០២៧ ។

រុស្ស៊ីបានអះអាងថា ការកាត់ផ្ដាច់ថាមពល អាចនឹងធ្វើឲ្យអឺរ៉ុបខាតបង់រហូតដល់ ៣.៤៨ ទ្រីលានដុល្លារ ត្រឹមដំណាច់ឆ្នាំ ២០២៦ ។ អឺរ៉ុបបានកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរបស់រុស្ស៊ីដោយជោគជ័យ ពោលគឺពី ៤៥% ក្នុងឆ្នាំ ២០២១ មកត្រឹម ១២% ក្នុងឆ្នាំ ២០២៥ តាមរយៈការវិនិយោគថ្មីលើវិស័យថាមពលកកើតឡើងវិញ និងប្រភពជំនួស ៕

ប្រភព ៖ Anadolu និង Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា