រុស្ស៊ី គោរពតាមការសម្រេចចិត្តរបស់អារ៉ាប់រួម ក្នុងការដើរចេញពី OPEC និង OPEC+ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី គោរពតាមការសម្រេចចិត្តរបស់អារ៉ាប់រួម ក្នុងការដើរចេញពី OPEC និង OPEC+

រុស្ស៊ី គោរពតាមការសម្រេចចិត្តរបស់អារ៉ាប់រួម ក្នុងការដើរចេញពី OPEC និង OPEC+

មូស្គូ ៖ វិមានក្រឹមឡាំង បានប្រកាសនៅថ្ងៃ ពុធ ថា រុស្ស៊ីនឹងគោរពតាមការសម្រេចចិត្តរបស់អារ៉ាប់រួម ក្នុងការដើរចេញពីក្រុមប្រទេសអ្នកផលិតប្រេង OPEC និង OPEC+ ក្រោយរួមរស់ជាមួយគ្នាជិត ៦០ ឆ្នាំ ដោយនិយាយថា នេះគឺជា “ការសម្រេចចិត្តអធិបតេយ្យភាព” ។

Advertisement

អារ៉ាប់រួម បានក្លាយជាសមាជិកអង្គការ OPEC តាំងពីឆ្នាំ ១៩៦៧ ហើយរុស្ស៊ីជាសមាជិកអង្គការ OPEC+ តាំងពីឆ្នាំ ២០១៦ ។ បន្ទាប់ពីការដកខ្លួនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់អារ៉ាប់រួមចេញពី OPEC, រុស្ស៊ីបានប្រកាសភ្លាមៗថា ខ្លួននឹងមិនពិចារណាចាកចេញពី OPEC+ នោះទេ ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មាននៅក្នុងសន្និសីទសារព័ត៌មានមួយថា នេះគឺជាការសម្រេចចិត្តអធិបតេយ្យភាពរបស់អារ៉ាប់រួម ហើយយើងនឹងគោរពវា ប៉ុន្តែរុស្ស៊ីសង្ឃឹមថា អារ៉ាប់រួម នឹងបន្តប្រកាន់ជំហរទទួលខុសត្រូវក្នុងទីផ្សារថាមពល ការសម្របសម្រួលទ្វេភាគី និងជាមួយប្រទេសឈូងសមុទ្រ ។

បើតាម Anadolu, អារ៉ាប់រួម បានប្រកាសកាលពីថ្ងៃ អង្គារ ថា ខ្លួននឹងចាកចេញពីអង្គការ OPEC និង OPEC+ គិតចាប់ពីថ្ងៃទី១ ខែឧសភាតទៅ ដែលនេះបង្ហាញពីការបែកបាក់ដ៏សំខាន់បំផុតមួយ ក្នុងចំណោមក្រុមប្រទេសអ្នកផលិតប្រេងធំៗរបស់ពិភពលោកក្នុងរយៈពេលច្រើនឆ្នាំ ។

អ្វីដែលគួរកត់សម្គាល់នោះ ការសម្រេចចិត្តរបស់អារ៉ាប់រួម កើតឡើងចំពេលដែលទីផ្សារថាមពលសកល កំពុងប្រឈមមុខនឹងការរំខានយ៉ាងធ្ងន់ធ្ងរ ពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ដែលជំរុញឱ្យតម្លៃប្រេងឆៅហក់ឡើងខ្លាំង និងបង្កើនការព្រួយបារម្ភអំពីសន្តិសុខនៃការផ្គត់ផ្គង់ប្រេងពីឈូងសមុទ្រ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា