បារាំង ព្រមានថា សង្គ្រាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា ប៉ះពាល់ធ្ងន់ធ្ងរដល់ហិរញ្ញវត្ថុគ្រួសារ រួមទាំងសេដ្ឋកិច្ចជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បារាំង ព្រមានថា សង្គ្រាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា ប៉ះពាល់ធ្ងន់ធ្ងរដល់ហិរញ្ញវត្ថុគ្រួសារ រួមទាំងសេដ្ឋកិច្ចជាតិ

បារាំង ព្រមានថា សង្គ្រាមអ៊ុយក្រែន និងមជ្ឈិមបូព៌ា ប៉ះពាល់ធ្ងន់ធ្ងរដល់ហិរញ្ញវត្ថុគ្រួសារ រួមទាំងសេដ្ឋកិច្ចជាតិ

ប៉ារីស ៖ មេដឹកនាំបារាំង នៅថ្ងៃ ពុធ បានព្រមានធ្ងន់ៗថា ភ្លើងសង្គ្រាមដែលកំពុងឆាបឆេះឡើងនៅក្នុងប្រទេសអ៊ុយក្រែន និងមជ្ឈិមបូព៌ា កំពុងជះឥទ្ធិពលកាន់តែអាក្រក់ខ្លាំងឡើងដល់ហិរញ្ញវត្ថុក្នុងគ្រួសារ ព្រមទាំងសេដ្ឋកិច្ចជាតិយ៉ាងទូលំទូលាយ ។

Advertisement

នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu បានប្រាប់ព្រឹទ្ធសភាថា យើងមិនត្រូវលាក់បាំងប្រជាជនបារាំង អំពីផលប៉ះពាល់បង្កឡើងដោយសង្គ្រាមទាំងពីរ ដែលយើងកំពុងជួបប្រទះនោះទេ មួយគឺសង្គ្រាមអ៊ុយក្រែន និងមួយទៀតគឺសង្គ្រាមមជ្ឈិមបូព៌ា ។

លោក Lecornu បានសង្កត់ធ្ងន់ថា បើជម្លោះកាន់តែអូសបន្លាយ នោះផលប៉ះពាល់កាន់តែរីកធំឡើង ជាពិសេសបំផ្លាញលុយក្នុងកាបូបរបស់ប្រជាជនបារាំង ហើយមិនយូរមិនឆាប់ វានឹងបំផ្លាញដល់សេដ្ឋកិច្ចទាំងមូលរបស់ប្រទេសបារាំង ។

លោក Lecornu ដែលមានវ័យ៤០ឆ្នាំរូបនេះ បានព្រមានថា វិបត្តិដែលប្រទេសបារាំងកំពុងជួបប្រទះនេះ គឺជារឿងធ្ងន់ធ្ងរ ហើយវានឹងអូសបន្លាយយូរអង្វែង ។ ប៉ុន្តែទោះបីជាយ៉ាងណា រដ្ឋាភិបាលនឹងមិនទុកនរណាម្នាក់ចោលឡើយ ហើយវិធានការគាំទ្រ នឹងនៅតែបន្តជួយដល់វិស័យនានាដែលរងផលប៉ះពាល់ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា