លោក ត្រាំ ក៏ចង់ដកទ័ពចេញពីអ៊ីតាលី និង អេស្ប៉ាញ បន្ទាប់ពីគំរាមអាល្លឺម៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ក៏ចង់ដកទ័ពចេញពីអ៊ីតាលី និង អេស្ប៉ាញ បន្ទាប់ពីគំរាមអាល្លឺម៉ង់

លោក ត្រាំ ក៏ចង់ដកទ័ពចេញពីអ៊ីតាលី និង អេស្ប៉ាញ បន្ទាប់ពីគំរាមអាល្លឺម៉ង់

វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ពិចារណាកាត់បន្ថយចំនួនកងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីតាលី និង អេស្ប៉ាញ ផងដែរ បន្ទាប់ពីលោកបានគំរាមដកទាហាន ចេញពីទឹកដី អាល្លឺម៉ង់ ជុំវិញជម្លោះពាក្យសម្តី ព្រោះសង្គ្រាមអ៊ីរ៉ង់។

Advertisement

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval កាលពីថ្ងៃព្រហស្បតិ៍, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងដកកងទ័ពអាមេរិក ចេញពីប្រទេសអ៊ីតាលី និងអេស្ប៉ាញ ដោយសារតែការប្រឆាំង របស់ប្រទេសទាំងនេះ ចំពោះសង្គ្រាមអ៊ីរ៉ង់ ពោលគឺនៅមួយថ្ងៃ បន្ទាប់ពីលោកបានស្នើឱ្យមានការកាត់បន្ថយស្រដៀងគ្នាគ្នា នៅក្នុងប្រទេសអាល្លឺម៉ង់។

នៅពេលដែលត្រូវបានគេសួរថា តើលោកនឹងពិចារណាកាត់បន្ថយចំនួនទាហានអាមេរិក នៅក្នុងប្រទេសអេស្ប៉ាញ និងអ៊ីតាលី ផងដែរ ឬ យ៉ាងណា? លោកបានឆ្លើយតបថា «បាទ ប្រហែលជាខ្ញុំនឹងធ្វើ ហេតុអ្វី បានជាខ្ញុំ មិនគួរធ្វើនោះ?» លោកបញ្ជាក់ថា ទាំង អ៊ីតាលី និងអេស្ប៉ាញ មិនបានជួយអ្វី ដល់អាមេរិកទេ។

ការលើកឡើងនេះ ធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពី លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា លោកអាចដកកងទ័ពអាមេរិកមួយចំនួន ដែលឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់ ចំពេលមានជម្លោះពាក្យសម្តីជាសាធារណៈ ជាមួយអធិការបតី អាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្រ្គាមនៅអ៊ីរ៉ង់។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និយាយ កាលពីថ្ងៃចន្ទ ថា សហរដ្ឋអាមេរិក កំពុងត្រូវបានថ្នាក់ដឹកនាំអ៊ីរ៉ង់ ធ្វើឲ្យអាម៉ាស់មុខយ៉ាងខ្លាំង និងបានចាញ់ប្រៀបអ៊ីរ៉ង់ ស្ទើរតែគ្រប់លក្ខខណ្ឌទាំងអស់ នៅលើតុចរចា។ លោក ថា អ៊ីរ៉ង់បានធ្វើឲ្យថ្នាក់ដឹកនាំអាមេរិក ដែលហោះទៅចរចា នៅទីក្រុង អ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន ចាកចេញមកវិញ ដោយដៃទទេ ។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥, មានទាហានអាមេរិក ចំនួន ១ម៉ឺន២ពាន់៦៦២នាក់ នៅក្នុងប្រទេសអ៊ីតាលី ហើយមាន ចំនួន៣ពាន់៨១៤នាក់ នៅក្នុងប្រទេសអេស្ប៉ាញ ខណៈដែលនៅប្រទេសអាល្លឺម៉ង់ មានចំនួន ៣ម៉ឺន៦ពាន់៤៣៦នាក់៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា