អាល្លឺម៉ង់ ៖ អ៊ីរ៉ង់ ត្រូវតែឈប់ចាប់ពិភពលោកធ្វើជាចំណាប់ខ្មាំង ហើយវិលទៅចរចាជាមួយអាមេរិកវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាល្លឺម៉ង់ ៖ អ៊ីរ៉ង់ ត្រូវតែឈប់ចាប់ពិភពលោកធ្វើជាចំណាប់ខ្មាំង ហើយវិលទៅចរចាជាមួយអាមេរិកវិញ

អាល្លឺម៉ង់ ៖ អ៊ីរ៉ង់ ត្រូវតែឈប់ចាប់ពិភពលោកធ្វើជាចំណាប់ខ្មាំង ហើយវិលទៅចរចាជាមួយអាមេរិកវិញ

ប៊ែរឡាំង ៖ មេដឹកនាំអាល្លឺម៉ង់ បានចេញមុខជំរុញឱ្យអ៊ីរ៉ង់ឈប់ចាប់ពិភពលោកធ្វើជាចំណាប់ខ្មាំង និងវិលទៅរកការចរចាប្រកបដោយស្ថាបនាជាមួយសហរដ្ឋអាមេរិក ដើម្បីបញ្ឈប់សង្គ្រាមជាង ៨ សប្តាហ៍ ហើយព្រមានថា យុទ្ធសាស្ត្ររបស់ទីក្រុងតេហេរ៉ង់ កំពុងបង្កការខូចខាតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរទូទាំងពិភពលោក ។

Advertisement

រដ្ឋសមាជិកអឺរ៉ុបកំពុងប្រឈមមុខនឹងការខាតបង់ដ៏ធំ បង្កឡើងដោយសារតែអ៊ីរ៉ង់បានប្រើប្រាស់ការបិទច្រកសមុទ្រ Hormuz ជាអាវុធការទូតដ៏មានប្រសិទ្ធភាពប្រឆាំងនឹងសហរដ្ឋអាមេរិក ។ ការបិទច្រកសមុទ្រដ៏សំខាន់នេះ បានធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនប្រេង ១ ភាគ ៥ របស់ពិភពលោក និងរុញច្រានតម្លៃថាមពលឲ្យហក់ឡើងខ្ពស់ ។

ជុំវិញបញ្ហានេះ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយអំឡុងដំណើរទស្សនកិច្ចទៅកាន់មូលដ្ឋានហ្វឹកហ្វឺនយោធាមួយក្នុងទីក្រុង Munster ថា អ៊ីរ៉ង់ត្រូវតែវិលចូលតុចរចា និងឈប់អូសបន្លាយពេល ជាពិសេសឈប់ចាប់តំបន់ និងពិភពលោកទាំងមូល ធ្វើជាចំណាប់ខ្មាំងតទៀត ។

អធិការបតីអាល្លឺម៉ង់រូបនេះ បានព្រមានថា ការរំខានរបស់អ៊ីរ៉ង់ដល់ការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz កំពុងបណ្តាលឱ្យខូចខាតសេដ្ឋកិច្ចយ៉ាងទូលំទូលាយ ដោយលោកថែមទាំងអំពាវនាវសាជាថ្មីដល់ដៃគូអឺរ៉ុប ឱ្យបង្កើនសម្ពាធទណ្ឌកម្មលើទីក្រុងតេហេរ៉ង់ ដើម្បីជួយបញ្ចប់ការបិទផ្លូវទឹកដ៏សំខាន់មួយនេះ ៕

ប្រភព ៖ Anadolu សម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា