តើយើងអាចបង្កើនការវិនិយោគពីវិស័យឯកជនក្នុងការបន្ស៊ាំនឹងអាកាសធាតុយ៉ាងដូចម្តេច? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តើយើងអាចបង្កើនការវិនិយោគពីវិស័យឯកជនក្នុងការបន្ស៊ាំនឹងអាកាសធាតុយ៉ាងដូចម្តេច?

តើយើងអាចបង្កើនការវិនិយោគពីវិស័យឯកជនក្នុងការបន្ស៊ាំនឹងអាកាសធាតុយ៉ាងដូចម្តេច?

បរទេស ៖ នៅទូទាំងពិភពលោក ផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុកំពុងកើនឡើងយ៉ាងលឿន។ ព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរដូចជា ទឹកជំនន់ ខ្យល់ព្យុះ និងកម្តៅខ្លាំង កំពុងបង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី បណ្ដាលឲ្យបាត់បង់ជីវិត និងប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។

Advertisement

នៅពេលតែមួយ ការខ្វះទឹក និងអាហារ ក៏កំពុងប៉ះពាល់ដល់សហគមន៍ជាច្រើន ហើយសុខភាពមនុស្សក៏រងផលប៉ះពាល់ពីការកើនកំដៅផងដែរ។ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការថវិកាប្រហែល ៣១០ ដល់ ៣៦៥ ពាន់លានដុល្លារ/ឆ្នាំ សម្រាប់ការបន្ស៊ាំដល់ឆ្នាំ ២០៣៥ ប៉ុន្តែថវិកាដែលមាននៅតិចណាស់។

ថវិកាសាធារណៈអន្តរជាតិបានធ្លាក់ពី ២៨ ប៊ីលានដុល្លារ (២០២២) ទៅ ២៦ ប៊ីលានដុល្លារ (២០២៣) ចំណែកការវិនិយោគពីវិស័យឯកជននៅតែមានត្រឹម ប្រហែល ៥ ប៊ីលានដុល្លារ/ឆ្នាំ។

វិស័យឯកជនមិនសូវចូលរួម ដោយសារតែគម្រោងបន្ស៊ាំជាច្រើន ផ្តល់អត្ថប្រយោជន៍សាធារណៈ មិនមានប្រាក់ចំណូលច្បាស់ ពិបាកវាស់វែង និងបំលែងអត្ថប្រយោ ជន៍ ទៅជាប្រាក់ ទិន្នន័យអាកាសធាតុមិនគ្រប់គ្រាន់ ឬមិនអាចប្រើសម្រាប់ការវិនិយោគ គោលនយោបាយ និងច្បាប់មិនទាន់លើកទឹកចិត្តអាជីវកម្មមិនទាន់មានជំនាញគ្រប់គ្រាន់ និងមិនទាន់យល់ពីសារៈសំខាន់នៃការបន្ស៊ាំ៕

ប្រភព ៖ UNDP

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា