ប្រទេសចិន បង្កើតគម្រោងថាមពលបៃតងដំបូងគេ ដោយមានតំណភ្ជាប់ផ្ទាល់ទៅមជ្ឈមណ្ឌលទិន្នន័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសចិន បង្កើតគម្រោងថាមពលបៃតងដំបូងគេ ដោយមានតំណភ្ជាប់ផ្ទាល់ទៅមជ្ឈមណ្ឌលទិន្នន័យ

ប្រទេសចិន បង្កើតគម្រោងថាមពលបៃតងដំបូងគេ ដោយមានតំណភ្ជាប់ផ្ទាល់ទៅមជ្ឈមណ្ឌលទិន្នន័យ

ចិនបានដាក់ឲ្យដំណើរការគម្រោងធំដំបូងមួយ ដែលផ្គត់ផ្គង់ថាមពលកកើតឡើងវិញដោយផ្ទាល់ទៅកាន់មជ្ឈមណ្ឌលទិន្នន័យ (data centre)។

Advertisement

គម្រោងនេះស្ថិតនៅតំបន់ Ningxia ភាគពាយព្យប្រទេសចិន ដែលជាគន្លងសំខាន់សម្រាប់ថាមពលខ្យល់ និងថាមពលព្រះអាទិត្យ។ វាត្រូវបានបង្កើតឡើង ដើម្បីតុល្យភាពរវាងតម្រូវការថាមពល និងកុំព្យូទ័រដែលកើនឡើង (ជាពិសេសពី AI) ជាមួយគោលដៅកាត់បន្ថយការបញ្ចេញកាបូន។

លក្ខណៈសំខាន់ៗនៃគម្រោងមានសមត្ថភាពផលិតថាមពលព្រះអាទិត្យ៖ ៥០០ មេហ្គាវ៉ាត់ គ្រោងបន្ថែមថាមពលខ្យល់៖ ១,៥ ជីហ្គាវ៉ាត់ នៅចុងឆ្នាំ និងបានភ្ជាប់ទៅមជ្ឈមណ្ឌល cloud នៅទីក្រុង Zhongwei។

បន្ទាប់ពីគម្រោងថាមពលខ្យល់បញ្ចប់ វានឹងអាចផលិតអគ្គិសនីប្រហែល៤,៣ ប៊ីលានគីឡូវ៉ាត់ម៉ោង/ឆ្នាំ និងកាត់បន្ថយការបញ្ចេញកាបូនប្រហែល ៣,៦៥ លានតោន/ឆ្នាំ។

គម្រោងនេះអាចគ្រប់គ្រងការផ្គត់ផ្គង់ថាមពល និងការគណនាបានយ៉ាងឆ្លាតវៃ ដោយអាចផ្លាស់ប្តូរការងារទិន្នន័យទៅកន្លែងដែលមានថាមពលបៃតងច្រើន ឬថ្លៃអគ្គិសនីទាប ដើម្បីកាត់បន្ថយការចំណាយ និងការបំពុល។

ប្រភព ៖ SCMP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា