មេធំសិទ្ធិមនុស្ស UN ព្រមានថា ការវាយប្រហារអ្នកកាសែត គឺជាការគំរាមកំហែងដល់សេរីភាពសកលលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេធំសិទ្ធិមនុស្ស UN ព្រមានថា ការវាយប្រហារអ្នកកាសែត គឺជាការគំរាមកំហែងដល់សេរីភាពសកលលោក

មេធំសិទ្ធិមនុស្ស UN ព្រមានថា ការវាយប្រហារអ្នកកាសែត គឺជាការគំរាមកំហែងដល់សេរីភាពសកលលោក

អ.ស.ប ៖ ប្រធានសិទ្ធិមនុស្សអង្គការសហប្រជាជាតិ លោក Volker Turk បានព្រមានធ្ងន់ៗថា ការវាយប្រហារកាន់តែខ្លាំងឡើងលើអ្នកសារព័ត៌មានទូទាំងពិភពលោក កំពុងប៉ះពាល់ដល់សេរីភាព ការទទួលខុសត្រូវ និងសង្គមប្រជាធិបតេយ្យសកល ។

Advertisement

ការអត្ថាធិប្បាយនេះ កើតឡើងបន្ទាប់ពីអ្នកសារព័ត៌មានចំនួន ១៤ នាក់ត្រូវបានសម្លាប់ គិតមកទល់ឆ្នាំ ២០២៦ ក្នុងនោះ ប្រហែលម្នាក់ក្នុងចំណោម ១០ នាក់ត្រូវបានសម្លាប់ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ ។

លោក Turk បានសង្កត់ធ្ងន់ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក នៅថ្ងៃ អាទិត្យ ថា សេរីភាពសារព័ត៌មាន គឺជា “ខ្យល់អុកស៊ីសែន នៃសង្គម ដែលសេរី និងបើកចំហ” ហើយថា អ្នកកាសែតបានដើរតួនាទីសំខាន់ ក្នុងការជូនដំណឹងដល់សាធារណៈជនទូទៅ ការលាតត្រដាងអំពីការរំលោភបំពាន និងការលើកកម្ពស់តម្លាភាពជាដើម ។

ប៉ុន្តែ មេធំសិទ្ធិមនុស្ស UN រូបនេះ ក៏បានទទួលស្គាល់ផងដែរ ពីហានិភ័យដែលអ្នកសារព័ត៌មានប្រឈមមុខនៅក្នុងតំបន់ជម្លោះ ដោយលោកបានចាត់ទុកសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាថា ជា “អន្ទាក់មរណៈ” សម្រាប់បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយ ។ ជាក់ស្តែង អ្នកសារព័ត៌មានជិត ៣០០ នាក់ឯណោះ ត្រូវបានសម្លាប់ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ ។

ដោយអំពាវនាវឱ្យមានចំណាត់ការបន្ទាន់ លោក Turk បានជំរុញឱ្យរដ្ឋនានាបញ្ចប់ការធ្វើទុក្ខបុកម្នេញលើអ្នកសារព័ត៌មាន លុបចោលច្បាប់រឹតត្បិតការទទួល និងបញ្ចេញព័ត៌មាន ជាពិសេសដាក់ទោសអ្នកវាយប្រហារលើអ្នកកាសែត ។ បន្ថែមលើនេះ ក្រុមហ៊ុនបច្ចេកវិទ្យាក៏ត្រូវតែចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត ក៏ដូចជាការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិតផងដែរ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា