លោក Merz ៖ អាមេរិក នៅតែជាដៃគូសំខាន់របស់ អាល្លឺម៉ង់ ក្នុងអង្គការ NATO | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Merz ៖ អាមេរិក នៅតែជាដៃគូសំខាន់របស់ អាល្លឺម៉ង់ ក្នុងអង្គការ NATO

លោក Merz ៖ អាមេរិក នៅតែជាដៃគូសំខាន់របស់ អាល្លឺម៉ង់ ក្នុងអង្គការ NATO

ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានថ្លែងអះអាងនៅថ្ងៃ អាទិត្យ ថា សហរដ្ឋអាមេរិក នឹងនៅតែជាដៃគូសំខាន់បំផុតរបស់ប្រទេសអាល្លឺម៉ង់ នៅក្នុងអង្គការណាតូ ។

Advertisement

ការអះអាងបែបនេះ កើតឡើងចំពេលមានភាពតានតឹងខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោន និងប៊ែរឡាំង បន្ទាប់ពីលោក Merz ថ្មីៗនេះបានរិះគន់មិនសំចៃមាត់លើសម្ព័ន្ធមិត្តអាមេរិក ចំពោះការខ្វះ “យុទ្ធសាស្ត្រចាកចេញ” នៅក្នុងសង្គ្រាមអ៊ីរ៉ង់ ហើយថា អាមេរិកត្រូវបានអ៊ីរ៉ង់ធ្វើឱ្យអាម៉ាស់មុខ ក្នុងអំឡុងពេលចរចា ។

យ៉ាងណា អធិការបតីអាល្លឺម៉ង់ លោក Merz បានបង្ហោះសារលើបណ្តាញសង្គម X ថា ទោះបីមានភាពតានតឹងក៏ដោយ តែអាល្លឺម៉ង់-អាមេរិក មានគោលដៅរួមមួយ នោះគឺមិនអនុញ្ញាតឱ្យអ៊ីរ៉ង់អាចមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃបានឡើយ ។

លោក Merz ដែលមានវ័យ៧១ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងមិនដាក់ពង្រាយមីស៊ីល Tomahawk នៅអាល្លឺម៉ង់ ក្នុងពេលបច្ចុប្បន្នបានទេ ហើយថា ការសម្រេចចិត្តនេះ មិនជាប់ពាក់ព័ន្ធនឹងការរិះគន់របស់គាត់ ចំពោះលោកប្រធានាធិបតី Donald Trump នោះទេ ។

មេដឹកនាំអាល្លឺម៉ង់រូបនេះ បានប្រាប់មូលហេតុថា ការដែលអាមេរិកមិនដាក់ពង្រាយមីស៊ីល Tomahawk នៅអាល្លឺម៉ង់ គឺដោយសារតែអាមេរិកមិនមានអាវុធប្រភេទនេះទុកការពារខ្លួនឯងគ្រប់គ្រាន់នៅពេលនេះទេ ។

យោងតាម CNN, រដ្ឋបាលលោក Donald Trump ក៏កំពុងស្នើសុំថវិកាចំនួន ៣ ពាន់លានដុល្លារ ដើម្បីកុម្ម៉ុងទិញមីស៊ីល Tomahawk ជិត ៨០០ គ្រាប់បន្ថែមទៀតដើម្បីបំពេញឃ្លាំងស្តុកអាវុធឡើងវិញផងដែរ បន្ទាប់ពីបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយមួយនេះ ត្រូវប្រើអស់ប្រហែល ៨៥០ គ្រាប់នៅក្នុងជម្លោះជាមួយអ៊ីរ៉ង់ ៕

ប្រភព ៖ Anadolu និង CNN ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា