Foxconn ប្រើរ៉ុក្តែត SpaceX បញ្ជូនផ្កាយរណបជំនាន់ទី២ ទៅទីអវកាសដោយជោគជ័យ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Foxconn ប្រើរ៉ុក្តែត SpaceX បញ្ជូនផ្កាយរណបជំនាន់ទី២ ទៅទីអវកាសដោយជោគជ័យ

Foxconn ប្រើរ៉ុក្តែត SpaceX បញ្ជូនផ្កាយរណបជំនាន់ទី២ ទៅទីអវកាសដោយជោគជ័យ

តៃប៉ិ ៖ ក្រុមហ៊ុនខ្នាតយក្ស Foxconn របស់កោះតៃវ៉ាន់ ដែលមានឈ្មោះល្បីរន្ទឺខាងដំឡើងគ្រឿងអេឡិចត្រូនិកផ្សេងៗ ឱ្យក្រុមហ៊ុនបច្ចេកវិទ្យធំៗទូទាំងពិភពលោក រួមមានទាំង Apple ផងនោះ បានប្រើរ៉ុក្តែតរបស់ក្រុមហ៊ុន SpaceX បញ្ជូនផ្កាយរណបជំនាន់ទី២ របស់ខ្លួន ឡើងទៅទីអវកាសដោយជោគជ័យ ដូចការគ្រោងទុក ។

Advertisement

ក្រុមហ៊ុន Foxconn និយាយថា ផ្កាយរណបជំនាន់ទី ២ នេះ មានផ្ទុកផ្កាយរណបចំនួន ២ គ្រឿង គឺ PEARL-1A និង PEARL-1B វាត្រូវបានដាក់ពង្រាយនៅឯមជ្ឈមណ្ឌលបាញ់បង្ហោះរដ្ឋ California មុនពេលបញ្ជូនទៅដាក់នៅគន្លងទាបនៃផែនដី តាមរយៈគ្រាប់រ៉ុក្តែត Falcon 9 របស់ SpaceX កាលពីថ្ងៃ អាទិត្យ ។

ក្រុមហ៊ុន Foxconn បន្ថែមថា ផ្កាយរណបទាំង ២ គ្រឿងនេះ នឹងត្រូវដាក់ដំណើរការនៅទីអវកាសរយៈពេល ៥ ឆ្នាំ ហើយបេសកកម្មស្នូលរបស់ពួកវា គឺរចនាឡើងដើម្បីសាកល្បងបច្ចេកវិទ្យាផ្ទុកទិន្នន័យ ដែលទាក់ទិនជាមួយប្រព័ន្ធទំនាក់ទំនង និងកម្មវិធីវិទ្យាសាស្រ្តអវកាស ។

បើតាម CNA, គំនិតផ្តួចផ្តើមនេះ បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ក្រុមហ៊ុន Foxconn នៅក្នុងការធ្វើពិពិធកម្មលើសពីការផលិតគ្រឿងអេឡិចត្រូនិច និងការវិនិយោគលើបច្ចេកវិទ្យាជំនាន់ក្រោយ ។

គម្រោងរបស់ Foxconn នេះទៀតសោត ក៏បានគូសបញ្ជាក់ពីការចូលរួមកាន់តែខ្លាំងឡើង ទៅក្នុងប្រព័ន្ធអេកូឡូស៊ីអវកាស របស់ក្រុមហ៊ុនបច្ចេកវិទ្យាឯកជន នៅក្នុងឧស្សាហកម្មអវកាស ខណៈពេលដែលក្រុមហ៊ុននានាកំពុងស្វែងរកដំណោះស្រាយពឹងផ្អែកលើផ្កាយរណប សម្រាប់ការតភ្ជាប់ ការបញ្ជូនទិន្នន័យ និងការស្រាវជ្រាវកម្រិតខ្ពស់ជាដើម ៕

ប្រភព ៖ CNA និង Cxo digital pulse ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា