អ៊ីរ៉ង់ ពិចារណាប្រើត្រីដូហ្វីនបំពាក់មីន ធ្វើដ្រូនអត្តឃាតក្រោមទឹកវាយប្រហារនាវាចម្បាំងអាមេរិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់ ពិចារណាប្រើត្រីដូហ្វីនបំពាក់មីន ធ្វើដ្រូនអត្តឃាតក្រោមទឹកវាយប្រហារនាវាចម្បាំងអាមេរិក

អ៊ីរ៉ង់ ពិចារណាប្រើត្រីដូហ្វីនបំពាក់មីន ធ្វើដ្រូនអត្តឃាតក្រោមទឹកវាយប្រហារនាវាចម្បាំងអាមេរិក

តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់កំពុងពិចារណាលើយុទ្ធសាស្ត្រដ៏សំខាន់មួយគឺការប្រើប្រាស់ត្រីដូហ្វីនបំពាក់មីន ធ្វើជាយានដ្រូនអត្តឃាតក្រោមទឹកប្រភេទ Kamikaze ដើម្បីវាយប្រហារកម្ទេចកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz ។

Advertisement

យោងតាម Wall Street Journal, ការពិចារណានេះ កើតឡើងក្នុងបរិបទដែលអ៊ីរ៉ង់កំពុងប្រឈមមុខនឹងសម្ពាធផ្ទៃក្នុងកាន់តែខ្លាំង ក្រោយសហរដ្ឋអាមេរិកបិទច្រកកំពង់ផែអ៊ីរ៉ង់ ដែលបណ្ដាលឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញប្រេង ដែលជាប្រភពចំណូលដ៏សំខាន់របស់ខ្លួន ។

យុទ្ធសាស្ត្រប្រើត្រីដូហ្វីនបំពាក់មីន ធ្វើជាយានដ្រូនអត្តឃាតក្រោមទឹកប្រភេទ Kamikaze នេះទៀតសោត ក៏ត្រូវបានគេមើលឃើញថា ជាផ្នែកមួយនៃការស្វែងរកវិធីសាស្ត្រថ្មីៗរបស់អ៊ីរ៉ង់ ក្នុងការឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចដែលកាន់តែដុនដាបខ្លាំងឡើង ។

បើតាម BBC, យុទ្ធសាស្រ្តបែបនេះ មិនមែនជាគំនិតថ្មី ឬជាវិធីសាស្រ្តថ្មីសម្រាប់អ៊ីរ៉ង់ ចំពោះការប្រើប្រាស់សត្វសមុទ្រ សម្រាប់គោលបំណងយោធានោះឡើយ ។ តួយ៉ាង អ៊ីរ៉ង់បានទទួលយកត្រីដូហ្វីន ដែលទទួលបានការបណ្តុះបណ្តាលពីអតីតសហភាពសូវៀតនៅឆ្នាំ ២០០០ ម្ដងរួចមកហើយ ។

នៅពេលនោះ ត្រីដូហ្វីនទាំងនេះ ត្រូវបានហ្វឹកហាត់ឲ្យអនុវត្តបេសកកម្មមួយចំនួន ដូចជាការវាយប្រហារគោលដៅសត្រូវ និងធ្វើជាយានដ្រូនអត្តឃាតក្រោមទឹក Kamikaze បំពាក់គ្រាប់មីន ដើម្បីបុកបំផ្ទុះកម្ទេចនាវាចម្បាំងសត្រូវ ។

ផ្អែកតាម New York Post, ក្រៅពីគំនិតប្រើត្រូដូហ្វីនបំពាក់មីន អ៊ីរ៉ង់ក៏កំពុងពិចារណាដាក់ពង្រាយនាវាមុជទឹកទៅកាន់ច្រកសមុទ្រ Hormuz ផងដែរ ។

បន្ថែមលើនេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានគំរាមកាត់ផ្តាច់ខ្សែទូរគមនាគមន៍សំខាន់ៗឆ្លងកាត់តំបន់នេះ ដែលអាចប៉ះពាល់ដល់ចរាចរណ៍អ៊ីនធឺណិតសកល និងបង្កើនភាពតានតឹងថែមទៀត ៕

ប្រភព ៖ New York Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា