លោក ត្រាំ ថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាអចិន្ត្រៃយ៍អាចទៅរួច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាអចិន្ត្រៃយ៍អាចទៅរួច

លោក ត្រាំ ថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាអចិន្ត្រៃយ៍អាចទៅរួច

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា ការចរចាជាមួយអ៊ីរ៉ង់ គឺដំណើរការ “ល្អណាស់” ក្នុងរយៈពេល ២៤ ម៉ោងមកនេះ និងថា កិច្ចព្រមព្រៀងមួយទំនងជាអាចសម្រេចបាន ដើម្បីបញ្ចប់សង្គ្រាមអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ជាអចិន្ត្រៃយ៍ ។

Advertisement

លោក Trump បានថ្លែងអះអាងនៅការិយាល័យ Oval នៃសេតវិមាន កាលពីថ្ងៃ ពុធ ថា អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀងមួយដ៏ម៉ឺងម៉ាត់ ប៉ុន្តែរាល់កិច្ចព្រមព្រៀងណាមួយ ត្រូវតែមានការធានាច្បាស់លាស់ថា អ៊ីរ៉ង់នឹងមិនអាចផលិតអាវុធនុយក្លេអ៊ែរបានជាដាច់ខាត ។

ថ្មីៗនេះ លោកប្រធានាធិបតី Trump ក៏បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកដែរថា កិច្ចព្រមព្រៀងណាមួយ ត្រូវតែមានជាប់ពាក់ព័ន្ធនឹងការផ្ទេរឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលអាចផលិតអាវុធប្រល័យលោករបស់អ៊ីរ៉ង់ទៅឱ្យសហរដ្ឋអាមេរិក ហើយទីក្រុងតេហេរ៉ង់ក៏ត្រូវតែបញ្ឈប់ប្រតិបត្តិការទាំងអស់នៅទីតាំងផលិតនុយក្លេអ៊ែរក្រោមដីរបស់ខ្លួនផងដែរ ។

ទន្ទឹមគ្នា មេដឹកនាំអាមេរិកមានវ័យ៨០ឆ្នាំរូបនេះ បានសម្តែងសុទិដ្ឋិនិយមថា ដំណោះស្រាយមួយ កំពុង “ខិតជិតមកដល់ហើយ” ប៉ុន្តែលោកក៏បានព្រមានធ្ងន់ៗទុកមុនថា ប្រសិនបើអ៊ីរ៉ង់យល់ព្រម សង្គ្រាមនឹងចប់ តែប្រសិនបើអ៊ីរ៉ង់មិនយល់ព្រមទេ អាមេរិកនឹងទម្លាក់គ្រាប់បែកសាជាថ្មី ។

បើតាម Axios, អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក កំពុងខិតជិតកិច្ចព្រមព្រៀងបឋមមួយ ដើម្បីបញ្ចប់ជម្លោះកន្លងមកនេះ និងកំណត់ប៉ារ៉ាម៉ែត្រសម្រាប់ការចរចានុយក្លេអ៊ែរកាន់តែទូលំទូលាយ ។ ជាមួយគ្នា សហរដ្ឋអាមេរិករំពឹងថា នឹងមានការឆ្លើយតបពីអ៊ីរ៉ង់ លើបញ្ហាសំខាន់ៗមួយចំនួនក្នុងរយៈពេល ៤៨ ម៉ោងទៀត ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា