មេដឹកនាំអ៊ុយក្រែន ថា រុស្ស៊ីនៅតែបំពាន ទោះបីមានបទឈប់បាញ់ក៏ដោយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មេដឹកនាំអ៊ុយក្រែន ថា រុស្ស៊ីនៅតែបំពាន ទោះបីមានបទឈប់បាញ់ក៏ដោយ

មេដឹកនាំអ៊ុយក្រែន ថា រុស្ស៊ីនៅតែបំពាន ទោះបីមានបទឈប់បាញ់ក៏ដោយ

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា រុស្ស៊ីនៅតែបន្តរំលោភបំពានលើបទឈប់បាញ់ ដែលស្នើឡើងដោយទីក្រុងកៀវ កាលពីថ្ងៃ ព្រហស្បតិ៍ ដោយលោកបានព្រមានថា អ៊ុយក្រែននឹងបន្តការវាយប្រហារដោយមីស៊ីលរយៈចម្ងាយឆ្ងាយ បើសិនទីក្រុងមូស្គូនៅតែបន្តការវាយប្រហាររបស់ខ្លួន ។

Advertisement

ការព្រមាននេះ កើតឡើងបន្ទាប់ពីបណ្តាញសង្គមផ្លូវការរបស់លោក Zelensky បានបញ្ចេញឃ្លីបវីដេអូខ្លីមួយ បង្អួតពីអនុភាពមីស៊ីលនាំផ្លូវផលិតក្នុងស្រុកមានឈ្មោះថា Flamingo ដែលអាចវាយប្រហារគោលដៅក្នុងចម្ងាយប្រហែល ៣,០០០ គីឡូម៉ែត្រ ។

ការចោទប្រកាន់របស់លោក Zelensky ធ្វើឡើងក្រោយមេដឹកនាំអ៊ុយក្រែនរូបនេះ បានស្នើឱ្យមានបទឈប់បាញ់មួយ ដែលចាប់ផ្តើមពីថ្ងៃទី៦ ខែឧសភា រីឯសំណើបទឈប់បាញ់របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺចាប់ពីថ្ងៃទី៨ ដល់៩ ខែឧសភា ដើម្បីទុកពេលរៀបចំពិធីរំលឹកខួបជ័យជម្នះសង្គ្រាមលោកលើកទីពីររបស់ប្រទេសរុស្ស៊ី ។

ជុំវិញបញ្ហានេះ លោក Zelensky បាននិយាយកាលពីថ្ងៃ ព្រហស្បតិ៍ ថា កងកម្លាំងរុស្ស៊ីបានវាយប្រហារអ៊ុយក្រែនដោយប្រើយន្តហោះគ្មានមនុស្សបើក បាញ់មីស៊ីល ការបាញ់ផ្លោងកាំភ្លើងធំ និងការវាយប្រហារតាមបណ្តោយខ្សែត្រៀមជួរមុខ ចាប់តាំងពីដើមសប្តាហ៍មក ។

ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានសង្កត់ធ្ងន់ថា ដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់រុស្ស៊ី អ៊ុយក្រែននឹងបន្តទណ្ឌកម្មរយៈពេលវែងរបស់យើង ។ ប៉ុន្តែដើម្បីឆ្លើយតបទៅនឹងឆន្ទៈរបស់រុស្ស៊ី ក្នុងការឆ្ពោះទៅរកការទូតនោះ យើងក៏នឹងបន្តដើរតាមផ្លូវការទូតដូចគ្នាដែរ ។

បើតាម The Star, កងកម្លាំងអ៊ុយក្រែន បានបង្កើនការវាយលុកដោយប្រើមីស៊ីលរយៈចម្ងាយឆ្ងាយលើទីតាំងយោធា ឧស្សាហកម្ម និងថាមពលនៅទូទាំងប្រទេសរុស្ស៊ី ជាពិសេសហេដ្ឋារចនាសម្ព័ន្ធប្រេង ដែលនេះជាយុទ្ធសាស្រ្តបំផ្លាញប្រភពហិរញ្ញប្បទានដ៏ធំបំផុតរបស់ទីក្រុងមូស្គូ ដែលជួយទ្រទ្រង់ដល់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ៕

ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា