នាវាដឹកប្រេងរបស់ចិន ត្រូវបានវាយប្រហារលើកដំបូង នៅជិតច្រកហ័រមូស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាវាដឹកប្រេងរបស់ចិន ត្រូវបានវាយប្រហារលើកដំបូង នៅជិតច្រកហ័រមូស

នាវាដឹកប្រេងរបស់ចិន ត្រូវបានវាយប្រហារលើកដំបូង នៅជិតច្រកហ័រមូស

ហ័រមូស ៖ ប្រព័ន្ធផ្សព្វផ្សាយចិន Caixin បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា កប៉ាល់ដឹកប្រេង ១គ្រឿង របស់ចិន ត្រូវបានវាយប្រហារ ជាលើកដំបូង នៅជិតច្រកសមុទ្រ Hormuz ពោលគឺចាប់តាំងពីផ្ទុះសង្គ្រាម រវាងអាមេរិក និងអ៊ីស្រាអែល ប្រឆាំងលើអ៊ីរ៉ង់ ជាង២ខែ មកនេះ។
 
បើតាម MSN,  ការវាយប្រហារលើកប៉ាល់ ដែលមិនបង្ហាញឈ្មោះមួយគ្រឿងនេះ បានកើតមានឡើង ចំពេលដែល សហរដ្ឋអាមេរិក សម្រេចផ្អាក ‘គម្រោងសេរីភាព’ ដែលអមនាវាជាប់គាំង ដើម្បីចាកចេញពីច្រកសមុទ្រ ហ័រមូស ក្រោយដំណើរការបាន១ថ្ងៃ ដោយលើកហេតុផលថា មានវឌ្ឍនភាពល្អ ក្នុងកិច្ចចរចា ជាមួយអ៊ីរ៉ង់ ។
 
គេមិនទាន់ដឹងច្បាស់ថា តើនាវិកណាម្នាក់ នៅលើនាវាបានរងរបួសនោះទេ  ខណៈដែល ក្រសួងការបរទេសចិន មិនបានឆ្លើយតបនឹងសំណើសុំអត្ថាធិប្បាយ ភ្លាមៗ នៅឡើយ។
 
ចិនត្រូវបានគេដឹងថា នៅតែជាអ្នកទិញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ហើយក៏ជាគោលដៅ ត្រូវបានកំណត់ ដោយការបិទផ្លូវ របស់សហរដ្ឋអាមេរិក នៅក្នុងឈូងសមុទ្រអូម៉ង់។
 
សេចក្តីរាយការណ៍ អំពីករណីវាយប្រហារលើនាវាដឹកប្រេងរបស់ចិន ជាលើកដំបូងនេះ កើតមានឡើង បន្ទាប់ពី រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានធ្វើដំណើរទៅជួប រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដល់ទីក្រុងប៉េកាំង ជាលើកដំបូង តាំងពីផ្ទុះសង្គ្រាម កាលពីថ្ងៃទី២៨ ខែកុម្ភៈ។
 
បើតាមក្រសួងការបរទេសចិន, សមភាគីទាំងពីរ ក៏បានពិភាក្សាអំពីការបើកច្រកសមុទ្រ ហ័រមូសនេះ ឡើងវិញ ផងដែរ។
 
មុនពេលមានសង្គ្រាម, ការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ២០% របស់ពិភពលោក បានធ្វើចរាចរណ៍ឆ្លងកាត់ច្រកសមុទ្រ ហ័រមូស។
 
ដោយសារតែជម្លោះដែលកំពុងបន្ត រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់, កប៉ាល់រាប់រយគ្រឿង និង មនុស្សនៅលើនាវា ប្រហែល២ម៉ឺននាក់ នៅតែជាប់គាំងនៅក្នុងឈូងសមុទ្រ ដោយសារចរាចរណ៍ឆ្លងកាត់ Hormuz ត្រូវបានរាំងខ្ទប់ បន្ទាប់ពីការវាយប្រហារជាថ្មី លើនាវា នៅសប្តាហ៍នេះ៕
 
ប្រភពពី Reuters ប្រែសម្រួល ៖ សារ៉ាត

Advertisement
លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា