អង់គ្លេស-បារាំងដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​៤០ប្រទេស រំដោះច្រក ហ័រមូស ​ស្អែកនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អង់គ្លេស-បារាំងដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​៤០ប្រទេស រំដោះច្រក ហ័រមូស ​ស្អែកនេះ

អង់គ្លេស-បារាំងដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​៤០ប្រទេស រំដោះច្រក ហ័រមូស ​ស្អែកនេះ

 ឡុងដ៍ ៖ ​អង់គ្លេស និង បារាំង នៅថ្ងៃអង្គារ ​ទី១២ ឧសភា​ ស្អែកនេះ នឹងរៀបចំកិច្ចប្រជុំពហុជាតិ នៃ រដ្ឋមន្ត្រីការពារជាតិ ៤០ប្រទេស ស្តីពីផែនការយោធា ដើម្បីស្តារលំហូរពាណិជ្ជកម្ម តាមរយៈច្រកសមុទ្រ ហ័រមូស នេះបើតាមការបញ្ជាក់ របស់រដ្ឋាភិបាលទីក្រុងឡុងដ៍។
 
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអង់គ្លេស ចេញផ្សាយ កាលពីថ្ងៃអាទិត្យ​ រៀបរាប់ ថា «លោក រដ្ឋមន្ត្រីការពារជាតិ John Healey នឹងធ្វើជាសហប្រធាន នៃកិច្ចប្រជុំជាង ៤០ ប្រទេស រួមជាមួយនឹងសមភាគីបារាំង​ ​ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ លើកដំបូង របស់បេសកកម្ម ចម្រុះជាតិសាសន៍» ។
 
រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក Healey បាននិយាយថា «យើងកំពុងប្រែក្លាយកិច្ចព្រមព្រៀងការទូត ទៅជាផែនការយោធាជាក់ស្តែង ដើម្បីស្តារទំនុកចិត្តឡើងវិញ សម្រាប់ការដឹកជញ្ជូន តាមរយៈច្រកសមុទ្រ Hormuz»។
 
បើតាម CNA, ​កិច្ចប្រជុំនេះត្រូវកើតឡើង ចំពេលដែលបារាំង និងអង់គ្លេស បញ្ជូននាវាចម្បាំង ទៅកាន់តំបន់មជ្ឈិមបូព៌ា។
 
ប្រទេសបារាំងបានបញ្ជូននាវាផ្ទុកយន្តហោះ ដើរដោយថាមពលនុយក្លេអ៊ែរ​ Charles de Gaulle ទៅកាន់តំបន់នេះ ហើយ ចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍ បាននិយាយថា ខ្លួននឹងកំពុងបញ្ជូននាវាពិឃាត HMS Dragon ទៅកាន់ទីនោះ ផងដែរ៕
 
ប្រភពពី CNA ប្រែសម្រួល ៖ សារ៉ាត

Advertisement
លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា