រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់ជាង ១៦,០០០ លើក ត្រឹម ២៤ ម៉ោង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់ជាង ១៦,០០០ លើក ត្រឹម ២៤ ម៉ោង

រុស្ស៊ី ចោទ អ៊ុយក្រែន រំលោភបទឈប់បាញ់ជាង ១៦,០០០ លើក ត្រឹម ២៤ ម៉ោង

មូស្គូ ៖ ប្រទេសរុស្ស៊ី កាលពីថ្ងៃ អាទិត្យ បានចង្អុលមុខអ៊ុយក្រែនចំៗ ថាបានរំលោភបទឈប់បាញ់ដល់ទៅជាង ១៦,០០០ លើកឯណោះ នៅក្នុងរយៈពេលត្រឹមតែ ២៤ ម៉ោង ។

បទឈប់បាញ់ចុងក្រោយនេះ មានរយៈពេល ៣ថ្ងៃ ពីថ្ងៃទី៩ ដល់១១ ខែឧសភា ដែលស្នើឡើងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ។ សំណផ្អាកប្រយុទ្ធគ្នានេះ កើតឡើងចំពេលដែលរុស្ស៊ីប្រារព្ធទិវាជ័យជំនះលើពួកអាល្លឺម៉ង់ណាស៊ី កាលពីសម័យសង្គ្រាមលោកលើកទី២ ។

ក្រសួងការពារជាតិរុស្ស៊ី បានអះអាងក្នុងសេចក្តីថ្លែងការណ៍មួយថា ការរំលោភបទឈប់បាញ់របស់អ៊ុយក្រែន មានចំនួនសរុបដល់ទៅ ១៦,០៧១ លើក ។ ក្នុងនោះ កងកម្លាំងអ៊ុយក្រែនបានវាយប្រហារចំនួន ៦៧៦ លើកលើទីតាំងដែលកាន់កាប់ដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី និងការវាយលុកដោយយន្តហោះគ្មានមនុស្សបើកចំនួន ៦,៣៣១ លើក ក្នុងអំឡុងពេលដូចគ្នានេះ ។

បើតាម AFP, ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទរុស្ស៊ីវិញថា មិនបានគោរពតាមសំណើបទឈប់បាញ់របស់លោក ត្រាំ ឡើយ ។ លោកថា រុស្ស៊ីបានរំលោភបទឈប់បាញ់រាប់ម៉ឺនលើក រួមមានការបាញ់ផ្លោងកាំភ្លើងធំជាង ១០០ លើក និងការវាយប្រហារដោយដ្រូនអត្តឃាត កាមីកាសេ ជិត ១ ម៉ឺនលើក ។

គិតត្រឹមខែឧសភា ឆ្នាំ២០២៦ សង្គ្រាមឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានឈានចូលដល់ឆ្នាំទី ៥ ហើយ ។ យោងតាមរបាយការណ៍ពីវិទ្យាស្ថានសិក្សាសង្គ្រាម ហៅកាត់ (ISW), ឆ្នាំនេះ កងទ័ពរុស្ស៊ីហាក់ចុះខ្សោយជាងឆ្នាំ២០២៥ ដោយកាលពីខែមេសាកន្លងទៅ រុស្ស៊ីបានបាត់បង់ទឹកដីគ្រប់គ្រងប្រហែល ១១៦ គីឡូម៉ែត្រការ៉េ ដែលនេះជាការបាត់បង់ទឹកដីលើកដំបូង ចាប់តាំងពីអ៊ុយក្រែនវាយសម្រុកចូលតំបន់ Kursk កាលពីខែសីហា ឆ្នាំ២០២៤ ។

បើតាមមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រសង្គ្រាមអាមេរិក ហៅកាត់ CSIS, ចំនួនអ្នកស្លាប់ និងរបួសសរុបរបស់ភាគីជម្លោះទាំងពីរ ទំនងជាឈានដល់ ២ លាននាក់ គិតមកទល់ឆ្នាំ ២០២៦ នេះ ។ ក្នុងនោះ កងទ័ពរុស្ស៊ីត្រូវបានប៉ាន់ស្មានថា មានចំនួនរបួស និងស្លាប់ជិត ១ លាននាក់ រីឯអ៊ុយក្រែនវិញ មានចន្លោះពី ២៥០,០០០ ទៅ ៣០០,០០០ នាក់ ៕

Advertisement

ប្រភព ៖ Anadolu និង AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា