រុស្ស៊ី រឹតបន្តឹងសន្តិសុខលោក Putin ក្រោយចារកម្មអឺរ៉ុបព្រមានពីការប៉ុនប៉ងធ្វើឃាត និងរដ្ឋប្រហារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី រឹតបន្តឹងសន្តិសុខលោក Putin ក្រោយចារកម្មអឺរ៉ុបព្រមានពីការប៉ុនប៉ងធ្វើឃាត និងរដ្ឋប្រហារ

រុស្ស៊ី រឹតបន្តឹងសន្តិសុខលោក Putin ក្រោយចារកម្មអឺរ៉ុបព្រមានពីការប៉ុនប៉ងធ្វើឃាត និងរដ្ឋប្រហារ


មូស្គូ ៖ វិមានក្រឹមបានចាត់វិធានការរឹតបន្តឹងសន្តិសុខផ្ទាល់ខ្លួនសម្រាប់លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្រោយបែកធ្លាយរបាយការណ៍ពីការប៉ុនប៉ងធ្វើឃាតពីសំណាក់ឥស្សរជនយោធាជាន់ខ្ពស់របស់រុស្ស៊ី និងការព្រួយបារម្ភអំពីការធ្វើរដ្ឋប្រហារទម្លាក់លោក Putin ចេញពីអំណាច ។
 
របាយការណ៍ស៊ើបការណ៍សម្ងាត់អឺរ៉ុប ដែលចេញផ្សាយដោយ CNN ត្រូវបានបញ្ចេញ ចំពេលលោក Putin កំពុងប្រឈមមុខនឹងសម្ពាធខ្លាំងឡើង ជុំវិញបញ្ហាសង្រ្គាមនៅអ៊ុយក្រែន, វិបត្តិសេដ្ឋកិច្ចក្នុងស្រុក, ទំនាក់ទំនងផ្ទៃក្នុងរង្គោះរង្គើ និងការវាយប្រហារជាបន្តបន្ទាប់ដោយយន្ដហោះដ្រូនរបស់អ៊ុយក្រែន ចូលជ្រៅដល់ទឹកដីប្រទេសរុស្ស៊ី ។
 
បើតាម Turkiye today, ចាប់តាំងពីដើមខែមីនា ឆ្នាំ២០២៦ មន្រ្តីវិមានក្រឹមឡាំង និងលោក Putin មានការព្រួយបារម្ភខ្លាំង អំពីលទ្ធភាពនៃការបែកធ្លាយព័ត៌មានរសើប និងហានិភ័យផ្ទុះរដ្ឋប្រហារ ដែលកំណត់គោលដៅផ្តួលរលំប្រធានាធិបតី ។
 
យោងតាម Financial Times, គ្រោះថ្នាក់ធំបំផុតសម្រាប់លោក Putin នោះគឺការប៉ុនប៉ងធ្វើឃាតតាមរយៈយន្តហោះដ្រូន និងការធ្វើរដ្ឋប្រហារពីសំណាក់ក្រុមមន្រ្តីជាន់ខ្ពស់របស់រុស្ស៊ីផ្ទាល់ ។
 
ដើម្បីការពារជីវិតពីគ្រោះថ្នាក់ ប្រធានាធិបតីវ័យ ៧៤ ឆ្នាំរូបនេះ ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមសំងំលាក់ខ្លួន បំពេញការងារ និងរស់នៅក្នុងបន្ទប់ក្រោមដី ដែលមានការការពារតឹងរ៉ឹងបំផុត ។
 
បន្ថែមលើនេះ ភ្នាក់ងារសន្តិសុខរុស្ស៊ី ហៅកាត់ FSO ក៏បានដាក់បុគ្គលិកជិតស្និទ្ធរបស់លោក Putin ដូចជា ចុងភៅ អ្នកថតរូប និងអង្គរក្ស ឲ្យស្ថិតនៅក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងបំផុតផងដែរ ។
 
ពួកគេត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់ឡានឈ្នួលសាធារណៈ និងមិនឱ្យប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍ដែលអាចភ្ជាប់អ៊ីនធឺណិតបានឡើយ ដើម្បីការពារការលេចធ្លាយព័ត៌មានពីទីតាំងរបស់លោក Putin ។
 
នៅក្នុងឆ្នាំ ២០២៦ នេះ លោក Putin បានកាត់បន្ថយការធ្វើដំណើរក្នុងស្រុកយ៉ាងច្រើន សូម្បីតែទៅពិនិត្យមូលដ្ឋានយោធាដូចពីមុន ។ ទូរទស្សន៍រដ្ឋរុស្ស៊ីភាគច្រើនប្រើប្រាស់រូបភាព និងវីដេអូដែលបានថតទុកមុន ដើម្បីចាក់ផ្សាយបញ្ឆោតថា លោកកំពុងបំពេញការងារធម្មតា ។
 
ហើយសូម្បីតែនៅក្នុងពិធីព្យុហយាត្រាទិវាជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់ ៩ ឧសភា ក្រោយសង្គ្រាមលោកលើកទី២ កាលពីពេលថ្មីៗនេះ ក៏គ្មានសមាជិករដ្ឋសភាណាម្នាក់ ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្បែរលោកផងដែរ ៕
 
ប្រភព ៖ turkiye today និង Financial Times ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា