លោក ពូទីន ៖ រុស្ស៊ី នឹងបន្តអភិវឌ្ឍប្រព័ន្ធមីស៊ីល ដើម្បីយកឈ្នះប្រព័ន្ធការពារដែនអាកាស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ៖ រុស្ស៊ី នឹងបន្តអភិវឌ្ឍប្រព័ន្ធមីស៊ីល ដើម្បីយកឈ្នះប្រព័ន្ធការពារដែនអាកាស

លោក ពូទីន ៖ រុស្ស៊ី នឹងបន្តអភិវឌ្ឍប្រព័ន្ធមីស៊ីល ដើម្បីយកឈ្នះប្រព័ន្ធការពារដែនអាកាស

មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងអះអាងថា ប្រទេសរុស្ស៊ីនឹងខិតខំប្រឹងប្រែងបន្តអភិវឌ្ឍប្រព័ន្ធមីស៊ីលដ៏ខ្លាំងក្លាបំផុត ដែលមានសមត្ថភាពយកឈ្នះលើប្រព័ន្ធស្ទាក់ចាប់មីស៊ីល និងប្រព័ន្ធការពារដែនអាកាស មិនថា ទាំងពេលបច្ចុប្បន្ន ឬទៅថ្ងៃអនាគត ។

Advertisement

ការប្តេជ្ញារបស់លោក Putin ធ្វើឡើងបន្ទាប់ពីប្រទេសរុស្ស៊ីបានប្រកាសទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប Sarmat ដែលអាចវាយប្រហារគោលដៅក្នុងចម្ងាយប្រហែល ៣៥,០០០ គីឡូម៉ែត្រ ។

ការសម្រេចបាននូវជោគជ័យនាពេលនេះ គឺជាជំហានចុងក្រោយដ៏សំខាន់ ក្នុងការត្រៀមលក្ខណៈដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអាវុធយុទ្ធសាស្ត្រដ៏ទំនើបបំផុតរបស់រុស្ស៊ី ។

បើតាម Anadolu, លោកប្រធានាធិបតី Putin បាននិយាយកាលពីថ្ងៃ ពុធ ថា រុស្ស៊ីនឹងបន្តធ្វើទំនើបកម្ម និងអភិវឌ្ឍកងកម្លាំងនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាបង្កើតប្រព័ន្ធមីស៊ីលដែលមានសមត្ថភាពប្រយុទ្ធកាន់តែប្រសើរឡើង ដើម្បីអាចយកឈ្នះលើប្រព័ន្ធការពារមីស៊ីលទំនើបៗ ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគតទាំងអស់ ។

លោក Putin ដែលមានវ័យ៧៤ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា រុស្ស៊ីបានបង្កើតប្រព័ន្ធអាវុធយុទ្ធសាស្ត្រទំនើបៗជាច្រើនប្រភេទ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ បន្ទាប់ពីសហរដ្ឋអាមេរិកបានដកខ្លួនចេញពីសន្ធិសញ្ញាមីស៊ីលប្រឆាំងមីស៊ីលផ្លោង ដែលទីក្រុងមូស្គូបានចាត់ទុកថា ជាការគំរាមកំហែងដល់តុល្យភាពយុទ្ធសាស្ត្រ ។

ក្នុងចំណោមនោះ មានមីស៊ីលលឿនជាងសំលេង Avangard និង Kinzhal យានគ្មានមនុស្សបើកក្រោមទឹកដើរដោយថាមពលនុយក្លេអ៊ែរ Poseidon និងមីស៊ីលនាំផ្លូវ Burevestnik ។

ប្រព័ន្ធសំខាន់មួយទៀត គឺមីស៊ីលផ្លោងអន្តរទ្វីបធុនធ្ងន់ RS-28 Sarmat ដែលរុស្ស៊ីនិយាយថា មានសមត្ថភាពយកឈ្នះលើប្រព័ន្ធការពារមីស៊ីល ដែលមានស្រាប់សព្វថ្ងៃ និងនាពេលអនាគត ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា