យន្តហោះដើរដោយថាមពលសូឡាដំបូងគេ ធ្លាប់ហោះជុំវិញពិភពលោក ១០ ឆ្នាំមុន ធ្លាក់ចូលសមុទ្រម៉ិកស៊ិក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យន្តហោះដើរដោយថាមពលសូឡាដំបូងគេ ធ្លាប់ហោះជុំវិញពិភពលោក ១០ ឆ្នាំមុន ធ្លាក់ចូលសមុទ្រម៉ិកស៊ិក

យន្តហោះដើរដោយថាមពលសូឡាដំបូងគេ ធ្លាប់ហោះជុំវិញពិភពលោក ១០ ឆ្នាំមុន ធ្លាក់ចូលសមុទ្រម៉ិកស៊ិក

យន្តហោះដើរដោយថាមពលសូឡាដំបូងគេ ដែលធ្លាប់បញ្ចប់ការហោះហើរ ជុំវិញពិភពលោកក្នុងប្រវត្តិសាស្រ្តកាលពី ១០ ឆ្នាំមុន ដោយមិនខ្ចីប្រើប្រាស់ប្រេងឥន្ធនៈសូម្បីតែមួយតំណក់នោះ បានធ្លាក់ចូលទៅក្នុងឈូងសមុទ្រម៉ិកស៊ិកបាត់ទៅហើយ ។
 
ចំពោះមូលហេតុនៃការធ្លាក់ ត្រូវបានគណៈកម្មាធិការជាតិសុវត្ថិភាពដឹកជញ្ជូនអាមេរិក ហៅកាត់ (NTSB) រាយការណ៍ថា គឺបណ្តាលមកពីយន្តហោះនេះបានដាច់ចរន្តអគ្គិសនី ឬបាត់បង់ថាមពលភ្លាមៗ ក្នុងកំឡុងពេលហោះហើរសាកល្បង ។
 
បន្ទាប់ពីការធ្លាក់ចូលទឹកសមុទ្រ វាត្រូវបានបំផ្លាញទាំងស្រុង ប៉ុន្តែមិនមានពីឡុត ឬអ្នកដំណើរណាម្នាក់ស្លាប់បាត់បង់ជីវិត ឬរងរបួសនោះទេ ដោយសារតែយន្តហោះនេះត្រូវបានកែច្នៃទៅជាយន្តហោះគ្មានមនុស្សបើករួចទៅហើយ ។
 
មុនពេលជួបគ្រោះថ្នាក់ យន្តហោះដើរដោយថាមពលសូឡា មានឈ្មោះថា Solar Impulse 2 នេះ ត្រូវបានពីឡុតជនជាតិស្វីសឈ្មោះ Bertrand Piccard និង Andre Borschberg ធ្វើការហោះហើរសាកល្បង ជុំវិញពិភពលោក ១៧ដំណាក់កាល ដោយគ្របដណ្តប់លើចម្ងាយប្រហែល ៤៣,០០០ គីឡូម៉ែត្រ ឆ្លងកាត់ទ្វីបធំៗចំនួន៤ មហាសមុទ្រចំនួន២ និងសមុទ្រចំនួន៣ ប្រើរយៈពេល ២៣ថ្ងៃ ។
 
បើតាម France 24, ៣ឆ្នាំក្រោយ បន្ទាប់ពីការហោះហើរជុំវិញពិភពលោក វាត្រូវបានទិញបន្តដោយក្រុមហ៊ុន Skydweller Aero ក្នុងឆ្នាំ ២០១៩ ដើម្បីធ្វើទំនើបកម្មទៅជាយន្តហោះស្វ័យប្រវត្តិ សម្រាប់បំពេញបេសកកម្មយោធា និងការឃ្លាំមើល ។
 
មុនពេលធ្លាក់ វាកំពុងចូលរួមក្នុងសមយុទ្ធរបស់កងទ័ពជើងទឹកអាមេរិក និងបានបង្កើតកំណត់ត្រាហោះហើរដោយស្វ័យប្រវត្តិជាប់ៗគ្នាបានចំនួន ៨ ថ្ងៃ និង ១៤ នាទី ។
 
នេះជាការបាត់បង់ដ៏គួរឱ្យសោកស្តាយមួយ ពីព្រោះបើតាមគម្រោងដើម យន្តហោះប្រវត្តិសាស្ត្រមួយនេះ នឹងត្រូវយកទៅដាក់តាំងបង្ហាញជាអចិន្ត្រៃយ៍នៅក្នុងសារមន្ទីរដឹកជញ្ជូនស្វីស ក្រោយបញ្ចប់ការហោះហើរសាកល្បង ។
 
យោងតាម Inquirer, Solar Impulse 2 គឺជាយន្តហោះតំណាងនិមិត្តរូប នៃការប្រើប្រាស់ថាមពលបៃតង ដែលធ្លាប់បានបង្កើតប្រវត្តិសាស្ត្រហោះហើរជុំវិញពិភពលោកដោយជោគជ័យកាលពីឆ្នាំ ២០១៦ ដោយមិនប្រើប្រាស់ប្រេងឥន្ធនៈ សូម្បីតែមួយតំណក់ ៕
 
ប្រភព ៖ France 24 និង Inquirer ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា