IMF គ្រោងផ្តល់ ៣.៨ពាន់លានដុល្លារដល់អ៊ុយក្រែន ឆ្នាំនេះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
IMF គ្រោងផ្តល់ ៣.៨ពាន់លានដុល្លារដល់អ៊ុយក្រែន ឆ្នាំនេះ

IMF គ្រោងផ្តល់ ៣.៨ពាន់លានដុល្លារដល់អ៊ុយក្រែន ឆ្នាំនេះ

បរទេស ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF គ្រោងនឹងផ្តល់ឲ្យអ៊ុយក្រែន នូវទឹកប្រាក់ប្រមាណ ៣,៨ ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៦នេះ។

Advertisement

តំណាងនៃសេវាសារពត៌មាន របស់ IMF បានប្រាប់ TASS ថា «តាមរយៈកម្មវិធីកម្ចី EFF រយៈពេល ៤ ឆ្នាំ និង នៅពេលបញ្ចប់ការពិនិត្យឡើងវិញ ដោយជោគជ័យ, អ៊ុយក្រែនត្រូវបានគេរំពឹងថា នឹងទទួលបានការទូទាត់ចំនួន ៤ ដង នៅឆ្នាំ២០២៦ សរុបប្រហែល ៣.៨ ពាន់លានដុល្លារ រួមទាំងការផ្តល់ប្រាក់ដំបូងចំនួន ១.៥ពាន់លានដុល្លារ ដែលបានធ្វើឡើងរួចហើយ នៅអំឡុងការអនុម័តកម្មវិធី» ។

បើតាម Tass, កម្មវិធី ៨.១ពាន់លានដុល្លារ ត្រូវបានក្រុមប្រឹក្សាភិបាលរបស់ IMF អនុម័ត កាលពីថ្ងៃទី២៧ ខែកុម្ភៈ។ ទីក្រុងកៀវ និង IMF បាន​ចរចា​កម្មវិធី ​រយៈពេល ៤ ឆ្នាំ​នេះ​ សម្រាប់​អ៊ុយក្រែន​ តាំង​ពី​ឆ្នាំ​មុន។

ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ, IMF នឹងបញ្ជូនបេសកកម្មត្រួតពិនិត្យលើកដំបូងរបស់ខ្លួន ទៅកាន់ទីក្រុងកៀវ ដើម្បីវាយតម្លៃការអនុវត្តកម្មវិធី។

យ៉ាងណា អ៊ុយក្រែនកំពុងប្រឈមមុខនឹងតម្រូវការ ក្នុងការអនុម័តកញ្ចប់កំណែទម្រង់ពន្ធ ដែលត្រូវបានទទូចដោយ IMF៕

ប្រភពពី Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា