ជំងឺ Ebola ត្រូវបានប្រកាសអាសន្នសុខភាពសាធារណៈ បារម្ភជាអន្តរជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំងឺ Ebola ត្រូវបានប្រកាសអាសន្នសុខភាពសាធារណៈ បារម្ភជាអន្តរជាតិ

ជំងឺ Ebola ត្រូវបានប្រកាសអាសន្នសុខភាពសាធារណៈ បារម្ភជាអន្តរជាតិ

អាហ្វ្រិក ៖ អង្គការសុខភាពពិភពលោក (WHO) ប្រកាសអាសន្នសុខភាពសាធារណៈ នៃ ការព្រួយបារម្ភជាអន្តរជាតិ លើជំងឺ Ebola នៅអាហ្វ្រិក ស្របពេលដែលមានការរីករាលដាល នៃមេរោគប្រភេទនេះ នៅក្នុងប្រទេសកុងហ្គោ និង អ៊ូហ្គង់ដា។

Advertisement

សារព័ត៌មាន Tass នៅថ្ងៃអាទិត្យនេះ បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ WHO ដែលបានរៀបរាប់ថា «បន្ទាប់ពីបានពិគ្រោះជាមួយរដ្ឋភាគី អគ្គនាយក អង្គការសុខភាពពិភពលោក កំណត់ថាជំងឺ Ebola ដែលបង្កឡើងដោយមេរោគ Bundibugyo នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និង អ៊ូហ្គង់ដា បង្កើតបានជាភាពអាសន្នផ្នែកសុខភាពសាធារណៈ នៃការព្រួយបារម្ភជាអន្តរជាតិ ហៅកាត់ PHEIC ប៉ុន្តែ មិនបំពេញតាមលក្ខណៈវិនិច្ឆ័យនៃភាពអាសន្ននៃជំងឺរាតត្បាត»។

យោងតាមអង្គការនេះ, មានភាពមិនច្បាស់លាស់ គួរឱ្យកត់សម្គាល់ ចំពោះចំនួនពិតនៃអ្នកឆ្លង និងការរីករាលដាល តាមភូមិសាស្រ្ត នាពេលបច្ចុប្បន្ន ។

អង្គការសុខភាពពិភពលោក បានកំណត់ថា គិតត្រឹមថ្ងៃទី១៦ ខែឧសភា, ករណីដែលត្រូវបានបញ្ជាក់ដោយមន្ទីរពិសោធន៍ចំនួន ៨ មានចំនួន ២៤៦នាក់ និង សង្ស័យថា មានអ្នកស្លាប់ចំនួន ៨០ នាក់ នៅកុងហ្គោ។

លើសពីនេះទៀត ករណីដែលបានបញ្ជាក់ពីមន្ទីរពិសោធន៍ ចំនួន២ រួមទាំង ការស្លាប់មួយករណី ដែលគ្មានទំនាក់ទំនងជាក់ស្តែង ត្រូវបានរាយការណ៍ នៅប្រទេសអ៊ូហ្គង់ដា នៅថ្ងៃទី១៥ និង ១៦ ខែឧសភា ក្នុងចំណោមបុគ្គលពីរនាក់ ដែលធ្វើដំណើរចេញពីកុងហ្គោ។

បើតាមសារព័ត៌មាន CNN ដែលដកស្រង់ប្រភពពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាហ្រ្វិក បានឱ្យដឹងថា អ្នកកើតមេរោគនេះ បណ្តាលឱ្យក្តៅខ្លួន, ឈឺរាងកាយ, ក្អួត និង រាគ ហើយ ឆ្លងរាលដាល តាមរយៈការប៉ះពាល់ផ្ទាល់ ជាមួយវត្ថុរាវ ក្នុងរាងកាយរបស់មនុស្ស ដែលមានមេរោគ , សម្ភារៈដែលមានមេរោគ ឬ អ្នកដែលបានស្លាប់ ដោយសារជំងឺនេះ៕

ប្រភពពី Tass , CNN ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា