លោក Trump ប្រាប់ កូរ៉េខាងត្បូង ថា អាមេរិក-ចិន នឹងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Trump ប្រាប់ កូរ៉េខាងត្បូង ថា អាមេរិក-ចិន នឹងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ

លោក Trump ប្រាប់ កូរ៉េខាងត្បូង ថា អាមេរិក-ចិន នឹងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ

សេអ៊ូល ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងអះអាងទៅកាន់សមភាគីកូរ៉េខាងត្បូងច្បាស់ៗថា សហរដ្ឋអាមេរិក-ចិន នឹងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ។

Advertisement

ការអះអាងនេះ ធ្វើឡើងក្នុងអំឡុងពេលលោក Trump សន្ទនាតាមទូរស័ព្ទកាលពីថ្ងៃ អាទិត្យ ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលផ្តោតសំខាន់លើលទ្ធផលកើតចេញពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាមេរិក និងចិន កាលពីសប្តាហ៍មុន ។

បើតាមវិមានប្រធានាធិបតីកូរ៉េខាងត្បូង, លោក Trump បានប្រាប់លោក Lee អំពីជំនួបកំពូលជាមួយប្រមុខរដ្ឋចិន លោក Xi Jinping ដែលក្នុងនោះរួមមានទំនាក់ទំនងរវាងអាមេរិក-ចិន, កិច្ចព្រមព្រៀងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបញ្ហានៅលើឧបទ្វីបកូរ៉េ ក៏ដូចជាស្ថានភាពជម្លោះនៅមជ្ឈិមបូព៌ា ។

វិមានប្រធានាធិបតីកូរ៉េខាងត្បូង បានលើកឡើងថា លោក Trump និងលោក Xi បានពិភាក្សាគ្នាប្រកបដោយស្ថាបនា ពាក់ព័ន្ធនឹងកិច្ចការនានានៅលើឧបទ្វីបកូរ៉េ ហើយលោក Trump ក៏បានប្រាប់លោក Lee ផងដែរថា អាមេរិក-ចិន នឹងរួមចំណែករក្សាសន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកូរ៉េខាងត្បូង ។

ជាការឆ្លើយតប លោកប្រធានាធិបតី Lee បានប្រាប់លោក Trump វិញថា ការគ្រប់គ្រងទំនាក់ទំនងរវាងអាមេរិក-ចិនប្រកបដោយស្ថិរភាព នឹងរួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ។ បន្ថែមលើនេះ លោក Lee បានដាក់ក្តីសង្ឃឹម និងភាពជឿជាក់លើលោក Trump ចំពោះការស្តារឡើងវិញ នូវសន្តិភាព និងស្ថិរភាពភ្លាមៗនៅតំបន់មជ្ឈិមបូព៌ា ៕

ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា