លោក Zelensky ចោទ រុស្ស៊ី ចង់វាយប្រហារ NATO ចេញពីទឹកដីបេឡារុស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក Zelensky ចោទ រុស្ស៊ី ចង់វាយប្រហារ NATO ចេញពីទឹកដីបេឡារុស

លោក Zelensky ចោទ រុស្ស៊ី ចង់វាយប្រហារ NATO ចេញពីទឹកដីបេឡារុស

កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទប្រកាន់រុស្ស៊ីចំៗថា កំពុងព្យាយាមអូសទាញបេឡារុសឲ្យធ្លាក់កាន់តែជ្រៅទៅក្នុងសង្រ្គាមរបស់ខ្លួននៅអ៊ុយក្រែន ហើយក៏ពិចារណារៀបចំផែនការវាយប្រហារភាគខាងជើងអ៊ុយក្រែន ឬប្រទេសសមាជិកអង្គការណាតូ ចេញពីទឹកដីបេឡារុសផងដែរ ។

Advertisement

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតី ហ្សេលេនស្គី ទទួលបានរបាយការណ៍សង្ខេបពីសេវាចារកម្ម និងយោធារបស់អ៊ុយក្រែន កាលពីសប្តាហ៍មុន ។

បើតាមការលើកឡើងរបស់លោក ហ្សេលេនស្គី, អ៊ុយក្រែនក៏បានដឹងអំពីទំនាក់ទំនងបន្ថែមទៀតរវាងរុស្ស៊ី និងប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ឌើ លូកាសិនកូ ដើម្បីបញ្ចុះបញ្ចូលលោក លូកាសិនកូ ឲ្យចូលរួមប្រតិបត្តិការឈ្លានរបស់ពួកគេ ។

ការដែលរុស្ស៊ីព្យាយាមបញ្ចុះបញ្ចូលបេឡារុស ក៏ព្រោះតែប្រទេសនេះ មានព្រំដែនជាប់ជាមួយប៉ូឡូញ លីទុយអានី និងឡាតវី ដែលជាសមាជិកអង្គការណាតូ នៅភាគខាងជើង និងភាគខាងលិច ហើយអ៊ុយក្រែននៅភាគខាងត្បូង ។ ភ្លាមៗ នៅមិនទាន់មានការឆ្លើយតបពីរុស្ស៊ី និងបេឡារុស ចំពោះការលើកឡើងរបស់មេដឹកនាំអ៊ុយក្រែននៅឡើយទេ ។

បើតាម កៀវ អ៊ីនឌីភែនដិន (kyiv independent), លោក លូកាសិនកូ ដែលស្ថិតក្នុងចំណោមសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់លោក ពូទីន បានបើកដៃឱ្យរុស្ស៊ីប្រើប្រាស់ទឹកដីរបស់បេឡារុស ជាផ្នែកមួយនៃកាវាយលុកពេញទំហឹងរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែនកាលពីឆ្នាំ ២០២២ បើទោះបីជារូបលោកមិនបានបញ្ជូនទាហានបេឡារុសឲ្យចូលរួមប្រយុទ្ធនៅទីនោះក៏ដោយ ។

ចាប់តាំងពីពេលនោះមក បេឡារុសក៏បានបើកភ្លើងបៃតងឱ្យរុស្ស៊ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិក និងមីស៊ីលល្បឿនលឿនជាងសំលេង Oreshnik នៅលើទឹកដីប្រទេសរបស់ខ្លួនផងដែរ ៕

ប្រភព ៖ kyiv independent ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា