ប្រធានាធិបតីតៃវ៉ាន់ ៖ កោះនេះនឹងគ្មានថ្ងៃធ្វើជារបស់បូជា ឬការជួញដូរឡើយ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រធានាធិបតីតៃវ៉ាន់ ៖ កោះនេះនឹងគ្មានថ្ងៃធ្វើជារបស់បូជា ឬការជួញដូរឡើយ

ប្រធានាធិបតីតៃវ៉ាន់ ៖ កោះនេះនឹងគ្មានថ្ងៃធ្វើជារបស់បូជា ឬការជួញដូរឡើយ

តៃប៉ិ ៖ ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te បានសង្កត់ធ្ងន់កាលពីថ្ងៃ អាទិត្យ ថា កោះតៃវ៉ាន់នឹងគ្មានថ្ងៃធ្វើជារបស់បូជា ឬការជួញដូរឡើយ ។

Advertisement

ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ Fox News កាលពីសប្តាហ៍មុន បាននិយាយថា រូបលោកមិនចង់ឃើញកោះតៃវ៉ាន់ប្រកាសឯករាជ្យឡើយ ហើយអាមេរិកក៏នឹងមិនហោះជាង ១៥,២៨៩ គីឡូម៉ែត្រ ដើម្បីជួយធ្វើសង្គ្រាមតៃវ៉ាន់ដែរ ។ ហេតុនេះ សូមភាគីចិន និងកោះតៃវ៉ាន់ បន្ថយកម្តៅជាមួយគ្នា ។

យ៉ាងណា លោកប្រធានាធិបតី Lai បានបង្ហោះសារលើ Facebook កាលពីថ្ងៃ អាទិត្យ ដោយលោកបានអះអាងច្បាស់ៗថា ការរក្សាសន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ គឺជាការឯកភាពគ្នាយ៉ាងទូលំទូលាយ និងជាផលប្រយោជន៍រួមរបស់តៃវ៉ាន់ សហរដ្ឋអាមេរិក និងប្រទេសប្រជាធិបតេយ្យទាំងអស់ជុំវិញពិភពលោកជាយូរមកហើយ ។

មេដឹកនាំតៃវ៉ាន់រូបនេះបន្តថា អធិបតេយ្យភាពរបស់តៃវ៉ាន់ នឹងមិនអាចរងការរំលោភបំពាន ឬដាក់បញ្ចូលជាឧបសម្ព័ន្ធឡើយ ហើយអនាគតរបស់តៃវ៉ាន់គួរតែត្រូវបានសម្រេចដោយប្រជាជនរបស់ខ្លួនផ្ទាល់ ។

លោក Lai ដែលមានវ័យ៦៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការបន្តលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យតៃវ៉ាន់ និងការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខតៃវ៉ាន់-អាមេរិក គឺជារឿងចាំបាច់ និងជាធាតុផ្សំសំខាន់ ក្នុងការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ។

បើតាម Anadolu, មហាយក្សចិននៅតែចាត់ទុកកោះតៃវ៉ាន់ថា ជា «ខេត្តបំបែកខ្លួន» របស់ខ្លួនប៉ុណ្ណោះ បើទោះបីជាទីក្រុងតៃប៉ិបានអំពាវនាវយ៉ាងទទូចក្នុងការទាមទារឯករាជ្យរបស់ខ្លួនតាំងពីឆ្នាំ ១៩៤៩ ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា