នាយករដ្ឋមន្ត្រីជប៉ុនផ្តើមទស្សនកិច្ច នៅកូរ៉េខាងត្បូង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
នាយករដ្ឋមន្ត្រីជប៉ុនផ្តើមទស្សនកិច្ច នៅកូរ៉េខាងត្បូង

នាយករដ្ឋមន្ត្រីជប៉ុនផ្តើមទស្សនកិច្ច នៅកូរ៉េខាងត្បូង

សេអ៊ូល ៖ តបតាមការអញ្ជើញ លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុន បានចាប់ផ្តើមបំពេញដំណើរទស្សនកិច្ច រយៈពេល២ថ្ងៃ នៅប្រទេសកូរ៉េខាងត្បូង នាថ្ងៃទី១៩ ខែឧសភានេះ។

Advertisement

លោកស្រី តាកាអ៊ិឈិ និង ប្រធានាធិបតីកូរ៉េខាងត្បូង លោក លីជេ ម្យុង (Lee Jae Myung) នឹងពិភាក្សាយ៉ាងទូលំទូលាយ អំពីទិសដៅនៃការអភិវឌ្ឍ សម្រាប់ទំនាក់ទំនងកូរ៉េខាងត្បូង-ជប៉ុន ព្រមទាំង ស្វែងរកវិធីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង នៅក្នុងវិស័យផ្សេងៗ។

មេដឹកនាំទាំងពីរ នឹងពិភាក្សាអំពីបញ្ហា ក្នុងតំបន់ និង ពិភពលោក រួមទាំង ស្ថានភាពនៅមជ្ឈិមបូព៌ា ក៏ដូចជា បញ្ហាដែលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាជន ដូចជា សេដ្ឋកិច្ច, សង្គម និង សុវត្ថិភាពសាធារណៈ។ នេះបើការបញ្ជាក់របស់ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រ។

លោក លី និង លោកស្រី តាកាអ៊ិឈិ បានជួបគ្នា ជាលើកដំបូង នៅខាងក្រៅកិច្ចប្រជុំកំពូល អេពិក (APEC) នៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីខែតុលា ឆ្នាំមុន។

ក្រោយមក កាលពីខែមករា ឆ្នាំនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លីជេ ម្យុង បានបំពេញដំណើរទស្សនកិច្ច ទៅកាន់ប្រទេសជប៉ុន ដោយពេលនោះ លោក និង លោកស្រី តាកាអ៊ិឈិ បានព្រមព្រៀងគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើសន្តិសុខសេដ្ឋកិច្ច ព្រមទាំង បញ្ហាក្នុងតំបន់ និងពិភពលោក នេះបើយោងតាមទីក្រុងសេអ៊ូល៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា