ឥណ្ឌា និង ស៊ុយអែត ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា និង ស៊ុយអែត ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ

ឥណ្ឌា និង ស៊ុយអែត ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ

ស្តុកខុល ៖ ប្រទេសឥណ្ឌា និង ស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ អំឡុងដំណើរទស្សនកិច្ច របស់លោកនាយករដ្ឋមន្ត្រី Narendra Modi នៅទីក្រុងស្តុកខុល។

Advertisement

កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ មានគោលបំណងបង្កើនពាណិជ្ជកម្ម និង ការវិនិយោគរបស់ប្រទេសទាំងពីរ ឲ្យកើនឡើងទ្វេដង ក្នុងរយៈពេល ៥ឆ្នាំ ខាងមុខ នេះបើតាមខ្លឹមសារជំនួប រវាង លោក Ulf Kristersson នាយករដ្ឋមន្រ្តីស៊ុយអែត និង លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា កាលពីថ្ងៃអាទិត្យ។

នៅក្នុងសន្និសីទសារព័ត៌មាន លោក Kristersson បាននិយាយថា «យើងមានមហិច្ឆតារួមគ្នា ក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគទ្វេភាគីរបស់យើង ក្នុងរយៈពេល ៥ ឆ្នាំ …ខ្ញុំពិតជាជឿថា វាអាចក្លាយជាការពិត កាន់តែឆាប់»។

លោក Modi បាននិយាយថា «ក្រោមភាពជាដៃគូនេះ យើងនឹងឆ្ពោះទៅមុខ លើសសរស្តម្ភសំខាន់ៗ ដូចជា ការផ្លាស់ប្តូរពណ៌បៃតង, ការការពារជាតិ , បច្ចេកវិទ្យា ដែលកំពុងរីកចម្រើន និង ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន»។

បើតាម AFP, ពាណិជ្ជកម្មប្រចាំឆ្នាំ រវាងប្រទេសទាំងពីរ បច្ចុប្បន្ន មានចំនួន ៧,៧៥ ពាន់លានដុល្លារ។
អំឡុងដំណើរទស្សនកិច្ច នៅសហភាពអឺរ៉ុប, នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក៏ទៅប្រទេសន័រវែស និង អ៊ីតាលី ផងដែរ៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា