បេឡារុស ចាប់ដៃ រុស្ស៊ី ធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
បេឡារុស ចាប់ដៃ រុស្ស៊ី ធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា

បេឡារុស ចាប់ដៃ រុស្ស៊ី ធ្វើសមយុទ្ធនុយក្លេអ៊ែររួមគ្នា

មីនស្កិ៍ ៖ កងទ័ពបេឡារុស និងរុស្ស៊ី កាលពីថ្ងៃ ចន្ទ បានចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នាមួយ ដែលផ្តោតសំខាន់ក្នុងការត្រៀមខ្លួនចល័តអាវុធនុយក្លេអ៊ែររបស់រុស្ស៊ី នៅតាមបណ្តាទីតាំងនានាទូទាំងប្រទេសបេឡារុស ក្នុងករណីសង្គ្រាមផ្ទុះឡើង ។

Advertisement

ការបញ្ចេញសាច់ដុំយោធារបស់សម្ព័ន្ធមិត្តទាំងពីរ បានទាក់ទាញអ៊ុយក្រែន ដែលជាប្រទេសជិតខាងបេឡារុស ចេញមុខថ្កោលទោសភ្លាមៗ និងជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិច រឹតបន្តឹងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី និងបេឡារុស ។

មិនខ្វល់ពីការថ្កោលទោសរបស់អ៊ុយក្រែន ក្រសួងការពារជាតិបេឡារុសប្រកាសថា ល្បែងសង្គ្រាមដ៏ក្តៅគគុកនេះ នឹងហាត់ហ្វឹកហ្វឺនអំពីវិធីសាស្រ្តដឹកជញ្ជូនអាវុធនុយក្លេអ៊ែរទៅដាក់ពង្រាយនៅតាមទីតាំងនានា ក៏ដូចជាការរៀបចំសម្រាប់ការប្រើប្រាស់វា ក្នុងករណីចាំបាច់ ។

ជាមួយគ្នានេះ កងកម្លាំងមីស៊ីល និងកងទ័ពអាកាស ក៏នឹងចូលរួមជាផ្នែកមួយនៃការធ្វើសមយុទ្ធផងដែរ ។ យ៉ាងណា ក្រសួងការពារជាតិបេឡារុស បានអះអាងថា ការបញ្ចេញសាច់ដុំយោធានេះ មិនមានគោលបំណងប្រឆាំងនឹងប្រទេសណាមួយទេ ហើយក៏មិនមែនជាការបង្កគំរាមកំហែងសន្តិសុខក្នុងតំបន់ផងដែរ ។

បើតាម France24, រុស្ស៊ី ត្រូវបានគេមើលឃើញថា កំពុងធ្វើឱ្យស្របច្បាប់ ចំពោះការរីកសាយភាយអាវុធនុយក្លេអ៊ែរនៅទូទាំងពិភពលោក ។

តួយ៉ាង រុស្ស៊ីបានដាក់ពង្រាយមីស៊ីលលឿនជាងសំលេង ដែលមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរទៅកាន់បេឡារុសកាលពីឆ្នាំមុន ។

ចំណែកនៅឆ្នាំ ២០២៤ រុស្ស៊ីថែមទាំងបានចេញផ្សាយគោលលទ្ធិដែលបានកែសម្រួល ដោយដាក់បេឡារុសឱ្យស្ថិតនៅក្រោមឆ័ត្រនុយក្លេអ៊ែររបស់ខ្លួន ៕

ប្រភព ៖ France24 ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា