លោក ពូទីន អញ្ជើញដល់ក្រុងប៉េកាំង , ត្រូវចុះហត្ថលេខា លើ៤០ឯកសារ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន អញ្ជើញដល់ក្រុងប៉េកាំង , ត្រូវចុះហត្ថលេខា លើ៤០ឯកសារ

លោក ពូទីន អញ្ជើញដល់ក្រុងប៉េកាំង , ត្រូវចុះហត្ថលេខា លើ៤០ឯកសារ

ប៉េកាំង ៖ ប្រធានាធិបតីប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង កាលពីល្ងាចថ្ងៃអង្គារ ខណៈដែលឯកសារចំនួន៤០ ត្រូវចុះហត្ថលេខា ជាមួយភាគីចិន។

Advertisement

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង ដើម្បីពិភាក្សាជាមួយសមភាគីចិន លោក ស៊ី ជីនពីង ជាមិត្តល្អយូរអង្វែង ដោយមានបំណងបង្ហាញពីទំនាក់ទំនងរបស់ពួកលោក មិនរង្គោះរង្គើ ពោលគឺនៅប៉ុន្មានថ្ងៃ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសចិន។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រកាសជាសាធារណៈ បង្ហាញពីការកោតសរសើរ អំពីមិត្តភាពយូរអង្វែង រវាងចិន និង រុស្ស៊ី។

លោក ពូទីន និងលោក ស៊ី គ្រោងនឹងពិភាក្សាអំពីរបៀបពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ របស់រុស្ស៊ី និងចិន ព្រមទាំង ផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និង តំបន់សំខាន់ៗ នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់វិមានក្រឹមឡាំង។

បើតាម Tass, ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov បាននិយាយ កាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ី និងចិន គ្រោងចុះហត្ថលេខាលើ ឯកសារចំនួន ៤០ ជាផ្នែកនៃដំណើរទស្សនកិច្ចផ្លូវការ របស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅសប្តាហ៍នេះ ។

លោក Ushakov បានប្រាប់អ្នកសារព័ត៌មានថា «ពិធីចុះហត្ថលេខាជាផ្លូវការ នឹងធ្វើឡើង បន្ទាប់ពីកិច្ចពិភាក្សា ត្រូវបានបញ្ចប់…បច្ចុប្បន្ន មានឯកសារប្រហែល ៤០ នៅលើតុ ដែល ២១ ឯកសារ នឹងត្រូវបានចុះហត្ថលេខា នៅចំពោះមុខប្រធានាធិបតីទាំងពីររូប ខណៈឯកសារដែលនៅសល់ ត្រូវប្រកាស នៅក្នុងពិធី៕

ប្រភពពី AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា