លោក ពូទីន ចាត់ទុកទស្សនកិច្ចនៅចិន ជា “ជោគជ័យ ផ្លែផ្កា និងរឹងមាំបំផុត” | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ពូទីន ចាត់ទុកទស្សនកិច្ចនៅចិន ជា “ជោគជ័យ ផ្លែផ្កា និងរឹងមាំបំផុត”

លោក ពូទីន ចាត់ទុកទស្សនកិច្ចនៅចិន ជា “ជោគជ័យ ផ្លែផ្កា និងរឹងមាំបំផុត”

ប៉េកាំង ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃ ពុធ បានពិពណ៌នាអំពីដំណើរទស្សនកិច្ចផ្លូវការរបស់លោកទៅកាន់ប្រទេសចិនថា ជា “ការទទួលបានជោគជ័យ ផ្លែផ្កា និងរឹងមាំបំផុត” ។

Advertisement

ការអត្ថាធិប្បាយរបស់លោក ពូទីន ធ្វើឡើងក្នុងអំឡុងពិធីជប់លៀងតែតាមបែបប្រពៃណីវប្បធម៌របស់ប្រទេសចិន ដែលរៀបចំដោយលោកប្រធានាធិបតី ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ។

សម្រាប់លោក ស៊ី វិញ បានហៅដំណើរទស្សនកិច្ចរបស់លោក ពូទីន ថា ជាជោគជ័យ និងជាកិច្ចចរចាដ៏ “ទូលំទូលាយ” ហើយបានបង្កើត “លទ្ធផលដ៏សម្បូរបែប” នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី Vesti ។

បើតាម China Daily, លោក ស៊ី បានប្រាប់លោក ពូទីន ថា ចិននឹងចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយរុស្ស៊ី និងពិភពលោក ជាផ្នែកមួយនៃផែនការសេដ្ឋកិច្ចរយៈពេល ៥ឆ្នាំចុងក្រោយបង្អស់របស់ពួកគេ ។

លោក ស៊ី បន្ថែមថា ចិននឹងបន្តជំរុញការបង្កើតប្រទេសជាតិខ្លាំងក្លា និងពង្រីកការបើកទូលាយកម្រិតខ្ពស់ ចែករំលែកឱកាសអភិវឌ្ឍន៍ជាមួយរុស្ស៊ី និងប្រទេសផ្សេងទៀតនៅលើពិភពលោក ដើម្បីបង្កើតរួមគ្នាអនាគតល្អប្រសើរជាងមុន សម្រាប់មនុស្សជាតិ ។

លោក ពូទីន បានហោះមកដល់ទីក្រុងប៉េកាំង កាលពីយប់ថ្ងៃ អង្គារ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃពុធ ។ នេះគឺជាដំណើរទស្សនកិច្ចលើកទី ២៥ ហើយរបស់លោក ពូទីន មកកាន់ប្រទេសមហាយក្សនៅអាស៊ីមួយនេះ ៕

ប្រភព ៖ Anadolu និង China Daily ប្រែសម្រួល ៖ ឈឹម ទីណា

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា