រុស្ស៊ី បំពាក់អាវុធឲ្យធនាគារ ទុកបាញ់ទម្លាក់ដ្រូន ការពារខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រុស្ស៊ី បំពាក់អាវុធឲ្យធនាគារ ទុកបាញ់ទម្លាក់ដ្រូន ការពារខ្លួន

រុស្ស៊ី បំពាក់អាវុធឲ្យធនាគារ ទុកបាញ់ទម្លាក់ដ្រូន ការពារខ្លួន

មូស្គូ ៖ ប្រទេសរុស្ស៊ី បានសម្រេចឱ្យធនាគារកណ្តាល Sberbank និង ស្ថាប័នហិរញ្ញវត្ថុៗផ្សេងទៀត មានបំពាក់អាវុធ សម្រាប់ទុកបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដោយផ្ទាល់ដៃ។

Advertisement

ការបើកដៃនេះ ធ្វើឡើង បន្ទាប់ពីប្រទេសរុស្ស៊ីបានអនុម័តច្បាប់ថ្មីមួយ ដែលអនុញ្ញាតឱ្យធនាគារកណ្តាលរបស់ខ្លួន និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត ដំណើរការប្រព័ន្ធការពារ និងបំពាក់អាវុធដល់បុគ្គលិក ដើម្បីទប់ស្កាត់ការវាយប្រហារពីសំណាក់ដ្រូន ដោយមិនចាំបាច់រង់ចាំការចូលរួមពីកងកម្លាំងពិសេស នេះបើយោងតាមឯកសារ ដែលចេញផ្សាយដោយសភាជាន់ទាប បង្ហាញឲ្យដឹង កាលពីថ្ងៃអង្គារ។

លោក Anatoly Aksakov ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុក្នុងសភាជាន់ទាបរបស់រុស្ស៊ី ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន RBC ថា ស្ថាប័ននានានឹងដោះស្រាយការចំណាយ លើការការពារទប់ស្កាត់ យន្តហោះគ្មានមនុស្សបើក ដោយខ្លួនឯង ។

កាលពីថ្ងៃអង្គារ, លោក Alexander Shokhin ប្រធានផ្នែកទទួលបន្ទុកអាជីវកម្មដ៏មានឥទ្ធិពលបំផុតរបស់រុស្ស៊ី បានប្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថា ក្រុមហ៊ុននានាបានត្រៀមខ្លួនជាស្រេច ក្នុងការផ្តល់ហិរញ្ញប្បទាន ដល់ការទិញអាវុធធុនធ្ងន់ និងប្រព័ន្ធអេឡិចត្រូនិច ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។

បើតាម Straitstimes, ប្រព័ន្ធប្រឆាំងការវាយប្រហារ Drone នឹងមានទីតាំងនៅជាប់ធនាគារកណ្តាល ធនាគារ Sberbank ដ៏ធំបំផុត របស់ប្រទេសរុស្ស៊ី និងសមាគមប្រមូលសាច់ប្រាក់របស់រដ្ឋាភិបាលទីក្រុងមូស្គូ ។

ចំណាត់ការនេះ ធ្វើឡើង ចំពេលដែល អ៊ុយក្រែន កំពុងវាយលុករុស្ស៊ីជាប្រចាំ ជាមួយនឹងយន្តហោះគ្មានមនុស្សបើក បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ ពេញលេញ កាលពីខែកុម្ភៈ ឆ្នាំ២០២២ ដោយហេដ្ឋារចនាសម្ព័ន្ធថាមពល ត្រូវបានកំណត់គោលដៅ វាយប្រហារ ជាញឹកញាប់ ចំពេលដែលទីក្រុង Kyiv មានបំណងកាត់ផ្តាច់ប្រាក់ចំណូលរបស់ទីក្រុងមូស្គូ ដើម្បីនាំសង្រ្គាម ដល់ទីបញ្ចប់៕

ប្រភព ៖ Straitstimes, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា