កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបំពាក់ AI ត្រៀមបញ្ចេញក្នុងសង្គ្រាមសម័យទំនើប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបំពាក់ AI ត្រៀមបញ្ចេញក្នុងសង្គ្រាមសម័យទំនើប

កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលបំពាក់ AI ត្រៀមបញ្ចេញក្នុងសង្គ្រាមសម័យទំនើប

ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានចុះពិនិត្យផ្ទាល់ការបាញ់សាកល្បងប្រព័ន្ធមីស៊ីល និងរ៉ុក្តែតកាំភ្លើងធំជំនាន់ថ្មី ដែលបំពាក់បច្ចេកវិទ្យា AI រួមទាំងប្រព័ន្ធនាំផ្លូវកម្រិតខ្ពស់ ដើម្បីត្រៀមបញ្ចេញក្នុងសង្គ្រាមសម័យទំនើប ។
 
នេះជាលើកដំបូងដែលកូរ៉េខាងជើងសម្ញែតប្រាប់ពិភពលោក ពីការដាក់បញ្ចូលបច្ចេកវិទ្យា AI ទៅក្នុងប្រព័ន្ធមីស៊ីលរបស់ខ្លួន ដើម្បីបង្កើនភាពច្បាស់លាស់ក្នុងការកំណត់ទីតាំង និងចាប់យកគោលដៅសត្រូវកាន់តែប្រសើរថែមទៀត ។
 
យោងតាម Straits Times, ការបាញ់សាកល្បងនេះ ក៏រួមបញ្ចូលទាំងគ្រាប់រ៉ុក្កែតកាំភ្លើងធំទំហំ ២៤០ មិល្លីម៉ែត្រ ដែលមានបំពាក់ប្រព័ន្ធរុករកដោយស្វ័យប្រវត្តិ ដើម្បីតាមដានគោលដៅសត្រូវបានយ៉ាងត្រឹមត្រូវបំផុត ។
 
ប្រព័ន្ធអាវុធទំនើបៗទាំងនោះ ត្រូវបានអ្នកជំនាញជឿថា បង្កើតឡើងសម្រាប់ការប្រយុទ្ធនៅតាមតំបន់ព្រំដែន និងមានគោលបំណងដាក់ពង្រាយនៅតាមអង្គភាពកាំភ្លើងធំជួរមុខ ។
 
បើតាម KCNA, មេដឹកនាំ​កូរ៉េខាងជើងលោក Kim ​បានអះអាងថា ការបាញ់សាកល្បង​នេះ​​បង្ហាញថា អាវុធ និងប្រព័ន្ធបាញ់បង្ហោះដោយស្វ័យប្រវត្តិ ត្រូវបានធ្វើឱ្យប្រសើរឡើងដោយជោគជ័យ ហើយថា ពួកវាស័ក្តិសមនឹងលក្ខខណ្ឌត្រឹមត្រូវ នៃសង្គ្រាមសម័យទំនើប ។ 
 
អ្នកវិភាគយោធាមើលឃើញថា ការធ្វើតេស្តនេះ គឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពវាយប្រហារដោយស្វ័យប្រវត្តិ និងមានភាពជាក់លាក់ខ្ពស់ ដោយផ្តោតលើគោលដៅសត្រូវក្នុងចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ដែលរួមបញ្ចូលទាំងរដ្ឋធានីសេអ៊ូលរបស់កូរ៉េខាងត្បូងផងដែរ ។
 
ការបាញ់សាកល្បងចុងក្រោយនេះទៀតសោត ធ្វើឡើងក្រោយលោក Kim Jong Un កាលពីដើមខែឧសភា បានជំរុញឱ្យមន្ត្រីយោធាជាន់ខ្ពស់ ប្រែក្លាយព្រំដែនភាគខាងត្បូងរបស់កូរ៉េខាងជើងជាមួយកូរ៉េខាងត្បូងទៅជា «បន្ទាយដ៏រឹងមាំមួយ» ៕
 
ប្រភព ៖ Straits Times និង រ៉យទ័រ ប្រែសម្រួល ៖ ឈឹម ទីណា

Advertisement
លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា