អ៊ីរ៉ង់បាញ់ទម្លាក់ដ្រូនអាមេរិក ចំពេលស្ថានភាពតានតឹងជាថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីរ៉ង់បាញ់ទម្លាក់ដ្រូនអាមេរិក ចំពេលស្ថានភាពតានតឹងជាថ្មី

អ៊ីរ៉ង់បាញ់ទម្លាក់ដ្រូនអាមេរិក ចំពេលស្ថានភាពតានតឹងជាថ្មី

តេហេរ៉ង់ ៖ ប្រទេស អ៊ីរ៉ង់ អះអាង នៅថ្ងៃអាទិត្យនេះថា កងឆ្មាំបដិវត្តន៍ទើបតែបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកយោធាអាមេរិក ដែលហោះពីលើដែនទឹករបស់ខ្លួន។ ជាការបាញ់ទម្លាក់ ស្របពេលដែលស្ថានភាព បានតានតឹងឡើងវិញ។

Advertisement

បើតាម Anadolu, ការបាញ់ទម្លាក់នេះ បានកើតមានឡើង ចំពេលដែលប្រទេសគូជម្លោះទាំងពីរ បានវាយប្រហារគ្នា ទៅវិញទៅមក ឡើងវិញ ក្នុងសប្តាហ៍នេះ ពោលគឺស្របពេលដែលការចរចាប៉ុនប៉ងសម្រេចកិច្ចព្រមព្រៀងសន្តិភាព នៅតែជាប់គាំង មិនទាន់សម្រេចជាស្ថាពរ។

ជាការវាយប្រហារ ដែលផ្តើមពីយោធាអាមេរិក វាយប្រហារកប៉ាល់តូចៗអ៊ីរ៉ង់ ដោយលើកហេតុផលថា ដើម្បីការទប់ស្កាត់សកម្មភាពដាក់មីន នៅតំបន់ច្រកសមុទ្រ ហ័រមូស កាលពីដើមសប្តាហ៍។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA, យោធាអ៊ីរ៉ង់ និយាយ នៅថ្ងៃទី៣១ ខែឧសភានេះថា ដ្រូន MQ-1 Predator UAV ត្រូវបានរកឃើញថា រងការបំផ្លាញ ដោយសារប្រព័ន្ធការពារ ពោលគឺបន្ទាប់ពីវាបានហោះចូល ទៅក្នុងដែនអាកាសអ៊ីរ៉ង់។

កងឆ្មាំបដិវត្តន៍អ៊ីស្លាម ហៅកាត់ IRGC បាននិយាយថា ដ្រូននេះបានធ្វើប្រតិបត្តិការបង្កអរិភាព នៅព្រឹកព្រលឹម ថ្ងៃអាទិត្យនេះ។ យ៉ាងណា ត្រូវបានរកឃើញទាន់ពេល និងបាញ់ទម្លាក់ដោយប្រព័ន្ធមីស៊ីលការពារដែនអាកាស កម្រិតខ្ពស់ របស់អ៊ីរ៉ង់។

តាមរយៈសេចក្តីថ្លែងការណ៍, IRGC រៀបរាប់ថា «យន្តហោះគ្មានមនុស្សបើក MQ-1 ឈ្លានពាន ដែលជាកម្មសិទ្ធិរបស់យោធាអាមេរិក បានចូលដែនអាកាសអ៊ីរ៉ង់ ក្នុងគោលបំណងធ្វើប្រតិបត្តិការអរិភាព តែ ត្រូវបានកំណត់អត្តសញ្ញាណ និងបំផ្លាញចោល ដោយមីស៊ីលការពារដែនអាកាសទំនើបរបស់ IRGC នៅព្រឹកព្រលឹម ថ្ងៃនេះ»។

សេចក្តីថ្លែងការណ៍ បានព្រមានថា អ៊ីរ៉ង់នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះរាល់សកម្មភាពឈ្លានពាន ទាំងអស់៕

ប្រភព ៖ Anadolu , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា