ព្យុះ ចាងមី វាយលុកជប៉ុន ,ដាច់ចរន្តអគ្គិសនីដល់ផ្ទះ ៦ម៉ឺនខ្នង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ព្យុះ ចាងមី វាយលុកជប៉ុន ,ដាច់ចរន្តអគ្គិសនីដល់ផ្ទះ ៦ម៉ឺនខ្នង

ព្យុះ ចាងមី វាយលុកជប៉ុន ,ដាច់ចរន្តអគ្គិសនីដល់ផ្ទះ ៦ម៉ឺនខ្នង

តូក្យូ ៖ ព្យុះត្រូពិច ចាងមី (Jangmi) វាយលុកប្រទេសជប៉ុន នៅព្រឹកថ្ងៃពុធនេះ ដោយបានកាត់ផ្តាច់ចរន្តអគ្គិសនី ដល់ផ្ទះ ចំនួន៦ម៉ឺនខ្នង ខណៈប្រជាជនរាប់សែននាក់ ត្រូវបានប្រាប់ឲ្យភៀសខ្លួន។

Advertisement

បើតាម CNA, ព្យុះដ៏ខ្លាំងក្លាមួយនេះវាយប្រហារពាសពេញ ប្រទេសជប៉ុន ជាមួយនឹងខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់យ៉ាងគំហុក ដែលបានរំខានដល់ការដឹកជញ្ជូន និង អាជីវកម្មនានា។

ការណែនាំអំពីការជម្លៀស ត្រូវបានចេញការព្រមាន ដល់ប្រជាជន រាប់សែននាក់ នៅក្នុងខេត្ត-ក្រុង ចំនួន ៨ នៅទូទាំងភាគនិរតី កណ្តាល និង ភាគខាងកើត ប្រទេសជប៉ុន។ ក្រុមហ៊ុនអាកាសចរណ៍ ដែលរួមមានទាំង Japan Airlines និង All Nippon Airways បានលុបចោលសេវាកម្មអន្តរជាតិ និង ជើងហោះហើរក្នុងស្រុកជិត ៩០០ លើក កាលពីព្រឹកមិញនេះ។

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន លោក Minoru Kihara បាននិយាយ ក្នុងអំឡុងសន្និសីទសារព័ត៌មានជាទៀងទាត់ថា «ព្យុះ បានកាត់ផ្តាច់ថាមពលអគ្គិសនី ដល់គ្រួសារជិត ៦ម៉ឺនគ្រួសារ រហូតមកដល់ពេលនេះ»។

លោក Kihara បាននិយាយបន្តថា «ប្រសិនបើអ្នកយល់ថា មានគ្រោះថ្នាក់ណាមួយ សូមកុំស្ទាក់ស្ទើរក្នុងការចាត់វិធានការឱ្យបានឆាប់ ដើម្បីការពារអាយុជីវិតរបស់អ្នក»។

ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសជប៉ុន បាននិយាយថា ចំណុចកណ្តាល នៃព្យុះនេះ គឺស្ថិតនៅកោះសំខាន់ នៃ ទីក្រុង Honshu ជាមួយនឹងខ្យល់បោកបក់អតិបរមា រហូតដល់ ២៥ម៉ែត្រ ក្នុងមួយវិនាទី ដោយបន្ថែមថា តំបន់មួយចំនួន នៅតាមបណ្តោយឆ្នេរសមុទ្រប៉ាស៊ីហ្វិក កំពុងប្រឈមនឹងហានិភ័យកើនឡើង នៃ គ្រោះមហន្តរាយ ដែលគំរាមកំហែងអាយុជីវិត៕

ប្រភព ៖ CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា