ចិន ប្រាប់អាមេរិក និងអ៊ីរ៉ង់ ឲ្យងាកមកគោរពបទឈប់បាញ់ ហើយចេះស្រឡាញ់សន្តិភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចិន ប្រាប់អាមេរិក និងអ៊ីរ៉ង់ ឲ្យងាកមកគោរពបទឈប់បាញ់ ហើយចេះស្រឡាញ់សន្តិភាព

ចិន ប្រាប់អាមេរិក និងអ៊ីរ៉ង់ ឲ្យងាកមកគោរពបទឈប់បាញ់ ហើយចេះស្រឡាញ់សន្តិភាព

ប៉េកាំង ៖ ប្រទេសចិន នៅថ្ងៃពុធនេះ បានអំពាវនាវឱ្យ ទាំងសហរដ្ឋអាមេរិក និង អ៊ីរ៉ង់ ងាកមកគោរពបទឈប់បាញ់ឡើងវិញ ហើយបានណែនាំ ឲ្យចេះស្រឡាញ់សន្តិភាព ដោយជំរុញដល់ភាគីគូជម្លោះ ធ្វើយ៉ាងណា ត្រូវតែបញ្ចៀស កុំឲ្យកើតមានសង្គ្រាម ទ្រង់ទ្រាយធំ ជាថ្មី ។

Advertisement

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងប៉េកាំងថា «ប្រទេសចិនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពបច្ចុប្បន្ន»។ លោកស្រី និយាយថា «សង្គ្រាមជាថ្មី មិនបម្រើផលប្រយោជន៍ របស់នរណាម្នាក់ទេ» ។

លោកស្រី បានបន្ថែមថា «យើងសង្ឃឹមថា ភាគីពាក់ព័ន្ធ ចេះស្រឡាញ់ឱកាស នៃសន្តិភាព គោរពការប្តេជ្ញាចិត្តបទឈប់បាញ់ និង រក្សាសន្ទុះនៃការចរចា, ប្រកាន់ខ្ជាប់នូវការដោះស្រាយវិវាទ តាមរយៈមធ្យោបាយនយោបាយ និង ការទូត ហើយសម្រេចបាននូវបទឈប់បាញ់ដ៏ទូលំទូលាយ និងយូរអង្វែង ព្រមទាំង បង្កើតលក្ខខណ្ឌចាំបាច់ សម្រាប់ការស្ដារឡើងវិញ នូវសន្តិភាព និងសន្តិភាព នៅមជ្ឈិមបូព៌ា»។

បើតាម Anadolu, សេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលចិននេះ បានធ្វើឡើង បន្ទាប់ពីសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារលើកោះ Qeshm របស់អ៊ីរ៉ង់ ដើម្បីទុកការឆ្លើយតបទៅនឹងការប៉ុនប៉ង វាយប្រហារពីរដ្ឋបាលទីក្រុងតេហេរ៉ង់ នៅទូទាំងតំបន់មជ្ឈឹមបូព៌ា ។

ប្រភព បានបន្ថែមថា កងទ័ពអាមេរិក និងកងកម្លាំងយោធាដៃគូរបស់ខ្លួន បានស្ទាក់ចាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង របស់អ៊ីរ៉ង់។

ប្រទេស គុយវ៉ែត ក៏បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានឆ្លើយតបទៅនឹងការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក នៅព្រឹកព្រលឹមថ្ងៃពុធនេះ។

សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចូលរួមក្នុងការវាយប្រហារ តាមផ្លូវអាកាសជាថ្មី ទោះបីជាមានបទឈប់បាញ់គ្នាចាប់តាំងពីថ្ងៃទី ៨ ខែមេសា បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានផ្តួចផ្តើមសង្រ្គាមលើអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា