អាមេរិក ថា ចិន ជួយ អ៊ីរ៉ង់ ត្រឹមសមរភូមិការទូត តែមិនដែលហ៊ានផ្តល់អាវុធធ្វើសង្គ្រាមជាមួយខ្លួនទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាមេរិក ថា ចិន ជួយ អ៊ីរ៉ង់ ត្រឹមសមរភូមិការទូត តែមិនដែលហ៊ានផ្តល់អាវុធធ្វើសង្គ្រាមជាមួយខ្លួនទេ

អាមេរិក ថា ចិន ជួយ អ៊ីរ៉ង់ ត្រឹមសមរភូមិការទូត តែមិនដែលហ៊ានផ្តល់អាវុធធ្វើសង្គ្រាមជាមួយខ្លួនទេ

វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio អះអាងថា ប្រទេសចិនជួយអ៊ីរ៉ង់បានត្រឹមតែសមរភូមិការទូតប៉ុណ្ណោះ ប៉ុន្តែទីក្រុងប៉េកាំងមិនដែលហ៊ានផ្តល់សព្វាវុធឲ្យទីក្រុងតេហេរ៉ង់យកមកធ្វើសង្គ្រាម ជាមួយទីក្រុងវ៉ាស៊ីនតោននោះទេ ។

Advertisement

បើតាម Tass, ការគូសបញ្ជាក់របស់លោក Marco Rubio ត្រូវបានធ្វើឡើងនៅក្នុងសវនាការសួរដេញដោល ពីសំណាក់គណៈកម្មការជំនាញរបស់សភាអាមេរិក កាលពីថ្ងៃអង្គារ ។

លោក Marco Rubio អះអាងទាំងភាពជឿជាក់ថា ប្រទេសចិនមិនបានជួយគាំទ្រដល់ប្រទេសអ៊ីរ៉ង់ ដែលធ្វើឱ្យមានការលំបាក សម្រាប់សហរដ្ឋអាមេរិក ក្នុងការធ្វើប្រតិបត្តិការយោធា ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមមួយនេះនោះឡើយ ។

លោក ថ្លែងទទួលស្គាល់ថា អ៊ីរ៉ង់ ពិតជាមានឧបករណ៍យោធា ផលិតនៅប្រទេសចិន ប៉ុន្តែ អ្វីដែលទីក្រុងប៉េកាំង ផ្តល់ដល់ប្រទេសអ៊ីរ៉ង់ មិនបានរារាំងប្រតិបត្តិការ ឬ សមត្ថភាពយោធាអាមេរិក អំឡុងពេលផ្ទុះសង្គ្រាម នាពេលថ្មីៗ នេះទេ ។

ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏រកមិនឃើញពីសញ្ញាណាមួយ ដែលថា ប្រព័ន្ធអាវុធរបស់ចិន ត្រូវបានចល័តក្នុងសមរភូមិរយៈពេលខ្លី នោះដែរ ។

លោក Marco Rubio លើកហេតុផលថា ចិន ប្រុងប្រយត្ន័ខ្ពស់ ក្នុងការចូលរួមក្នុងជម្លោះនេះ ដោយថ្លឹងថ្លែង លើអាកប្បកិរិយារបស់ខ្លួន ចំពោះសង្គ្រាម រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយអ៊ីរ៉ង់ ប៉ុន្តែ ទីក្រុងប៉េកាំង បានជួយអ៊ីរ៉ង់លើសមរភូមិការទូត ពោលគឺនៅអំឡុងកិច្ចប្រជុំ អង្គការសហប្រជាជាតិ ។

បន្ថែមពីលើនេះ សហរដ្ឋអាមេរិករំពឹងថា ប្រទេសចិននឹងមិនប្រើអំណាចវេតូរបស់ខ្លួនប្រឆាំងនឹងដំណោះស្រាយ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីច្រកសមុទ្រ Hormuz ដែលផ្តួចផ្តើមឡើង ដោយសហរដ្ឋអាមេរិកនោះទេ ។

លោក Rubio អះអាងថា ដំណោះស្រាយនេះ នឹងមានប្រយោជន៍ ដល់ទីក្រុងប៉េកាំង ។ លោកក៏សង្ឃឹមដែរថា រុស្ស៊ីដែលជាឧបសគ្គផងដែរនោះ ក៏មិនប្រើសិទ្ធិអំណាច ជំទាស់នឹងដំណោះស្រាយនេះដូចគ្នា ៕

ប្រភព ៖ Tass, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា