អ៊ីស្រាអែល បន្តក់គ្រាប់ចំមណ្ឌលសុខភាពនៅ ​លីបង់ ចំនួន ១៩០ លើក ស្លាប់អ្នកជំងឺ និងពេទ្យជិត ១៣០ នាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ៊ីស្រាអែល បន្តក់គ្រាប់ចំមណ្ឌលសុខភាពនៅ ​លីបង់ ចំនួន ១៩០ លើក ស្លាប់អ្នកជំងឺ និងពេទ្យជិត ១៣០ នាក់

អ៊ីស្រាអែល បន្តក់គ្រាប់ចំមណ្ឌលសុខភាពនៅ ​លីបង់ ចំនួន ១៩០ លើក ស្លាប់អ្នកជំងឺ និងពេទ្យជិត ១៣០ នាក់

លោក Tedros Adhanom Ghebreyesus ប្រធាន អង្គការសុខភាពពិភពលោកអះអាងនៅថ្ងៃពុធនេះថា អ៊ីស្រាអែលបានបន្តក់គ្រាប់ចំនួន ១៩១ លើកទៅលើមណ្ឌលសុខភាពនៅក្នុងប្រទេសលីបង់ បណ្តាលឱ្យ ស្លាប់បុគ្គលិកសុខាភិបាល និងអ្នកជំងឺចំនួន ១២៨ នាក់​ ខណៈដែល ៣៧១ នាក់ផ្សេងទៀតរងរបួស ។
 
ការអះអាងរបស់លោក Ghebreyesus កើតមានឡើង អំឡុងការធ្វើសេចក្តីថ្លែងការណ៍ជុំវិញស្ថានភាពលីបង់ ក្រោយផ្ទុះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ចាប់តាំងពីថ្ងៃទី២ ខែមីនាមក ។
 
ទោះបីជាមានបទឈប់បាញ់ក៏ដោយ, កងទ័ពអ៊ីស្រាអែល នៅតែបន្តការវាយប្រហារ នៅភាគខាងត្បូង ប្រទេសលីបង់ ខណៈដែលក្រុមហេសបូឡា កំពុងធ្វើការវាយប្រហារប្រឆាំងនឹងកងទ័ពអ៊ីស្រាអែលវិញ ដោយចោទប្រកាន់ពួកគេថា បានរំលោភលើបទឈប់បាញ់ ។
 
បើតាម Anadolu, ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើលីបង់ក៏បណ្ដាលឲ្យបុគ្គលិកថែទាំសុខភាពនៅមន្ទីរពេទ្យ Jebel Amil ចំនួន ៣៩ នាក់ បានរងរបួសផងដែរ ខណៈបន្ទប់សង្គ្រោះបន្ទាន់ និង អគារថែទាំអ្នកជំងឺ ដែលជាតម្រូវការចាំបាច់ខ្លាំង សុទ្ធតែបានរងការខូចខាតយ៉ាងដំណំដូចគ្នា ។
 
ឆ្លើយតបនឹងរឿងនេះ លោក Ghebreyesus ក៏បានអំពាវនាវឲ្យមានការការពារទីតាំងផ្តល់សេវាសុខភាព, បុគ្គលិកសុខាភិបាល, អ្នកជំងឺ និង មន្ទីរពេទ្យ ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ ។
 
ជម្លោះ បានចាប់ផ្តើមផ្ទុះឡើង ក្រោយពេលដែលក្រុមហេសបូឡា ដែលមានមូលដ្ឋាន នៅលីបង់ បានបាញ់មីស៊ីលផ្លោងទៅលើអ៊ីស្រាអែល ដើម្បីបង្ហាញពីការគាំទ្រចំពោះអ៊ីរ៉ង់ ដែលរងការវាយប្រហារស្រាក់ដៃគ្នា រវាងអាមេរិក និង អ៊ីស្រាអែល ប្រឆាំងលើទីក្រុងតេហេរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។
 
ក្រសួងសុខាភិបាលលីបង់ បានប្រកាស នៅក្នុងសេចក្តីថ្លែងការណ៍ចុងក្រោយ របស់ខ្លួនថា គិតត្រឹមពេលនេះ មនុស្សជាង ៣,៤០០ នាក់បានស្លាប់ នៅក្នុងការវាយប្រហារ របស់អ៊ីស្រាអែល លើប្រទេសនេះ ៕

Advertisement

ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា