ឥណ្ឌា ជោគជ័យបាញ់សាកល្បងមីស៊ីលលឿនជាងសំឡង ៥.៥ ដង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឥណ្ឌា ជោគជ័យបាញ់សាកល្បងមីស៊ីលលឿនជាងសំឡង ៥.៥ ដង

ឥណ្ឌា ជោគជ័យបាញ់សាកល្បងមីស៊ីលលឿនជាងសំឡង ៥.៥ ដង

ញូវដែលី ៖ ក្រសួងការពារជាតិឥណ្ឌាកាលពីថ្ងៃអង្គារបានប្រកាសទទួលជោគជ័យទាំងស្រុងក្នុងការបាញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេងដល់ទៅ ៥.៥ ដង ។
 
បើតាម Times of india, មីស៊ីលល្បឿនលឿនជាងសំឡេងដល់ទៅ ៥.៥ ដងនេះមានឈ្មោះថា RudraM-II ជាប្រភេទមីស៊ីលប្រឆាំងរ៉ាដា និងវាយប្រហារគោលដៅពីអាកាសទៅដីគោក ដែលបង្កើតឡើងដោយស្នាដៃឥណ្ឌាផ្ទាល់ ។
 
វាត្រូវបានធ្វើតេស្តឡើងនៅឆ្នេរសមុទ្រ Odisha ដោយបាញ់ចេញពីយន្តហោះចម្បាំងប្រភេទ Su-30MK របស់រុស្ស៊ី ។ ការបាញ់សាកល្បងនេះ ផ្តួចផ្តើមឡើងដោយអង្គភាពស្រាវជ្រាវ និងអភិវឌ្ឍអាវុធការពារជាតិ ហៅកាត់ (DRDO) និងកងទ័ពអាកាស ហៅកាត់ IAF របស់ប្រទេសឥណ្ឌា ។
 
មីស៊ីល RudraM-II អាចកម្ទេចគោលដៅសត្រូវក្នុងចម្ងាយពី ៣០០ ទៅ ៣៥០ គីឡូម៉ែត្រ ។ វាអាចផ្ទុកក្បាលគ្រាប់សង្រ្គាមក្នុងទម្ងន់រហូតដល់ ២០០ គីឡូក្រាម ។
 
វាត្រូវបានរចនាឡើងជាពិសេស សម្រាប់បេសកកម្មកម្ទេចប្រព័ន្ធការពារដែនអាកាសសត្រូវ ដោយផ្តោតលើការបំផ្លាញស្ថានីយរ៉ាដា និងមជ្ឈមណ្ឌលទំនាក់ទំនង ។

Advertisement

បន្ទាប់បាញ់សាកល្បងដោយជោគជ័យហើយ មីស៊ីលដ៏ទំនើបនេះ នឹងត្រូវយកទៅជំនួសមីស៊ីលប្រឆាំងរ៉ាដាប្រភេទ Kh-31 ដែលទិញពីប្រទេសរុស្ស៊ី ។
 
បច្ចុប្បន្ន មីស៊ីល RudraM-II អាចប្រើប្រាស់បានតែយន្តហោះចម្បាំង Su-30MKI ប៉ុណ្ណោះ ប៉ុន្តែកងទ័ពអាកាសឥណ្ឌា មានគម្រោងផលិតបំពាក់ដល់យន្តហោះចម្បាំង Mirage 2000 នាពេលអនាគត ។
 
ផ្អែកតាមទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល, ឥណ្ឌាគឺជាប្រទេសចំណាយលុយលើវិស័យយោធាធំជាងគេទី ៥ របស់ពិភពលោក និងជាប្រទេសនាំចូលអាវុធធំជាងគេទីពីរ បន្ទាប់ពីអ៊ុយក្រែន ។

យ៉ាងណា ឥណ្ឌា បានដាក់មហិច្ឆតាប្រែក្លាយខ្លួនជាក្រុមហ៊ុនផលិតសម្ភារៈការពារជាតិ សម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស នាពេលអនាគត ៕
 
ប្រភព ៖ Times of india និង RT ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា