លោកTrump ក្រឡាស់សម្តីឈប់វាយប្រហារ អ៊ីរ៉ង់ វិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោកTrump ក្រឡាស់សម្តីឈប់វាយប្រហារ អ៊ីរ៉ង់ វិញ

លោកTrump ក្រឡាស់សម្តីឈប់វាយប្រហារ អ៊ីរ៉ង់ វិញ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានក្រឡាស់សម្តីឈប់វាយប្រហារអ៊ីរ៉ង់វិញ ប៉ុន្មានម៉ោងក្រោយគំរាមវាយទីក្រុងតេហេរ៉ង់យ៉ាងចាស់ដៃបំផុត ដើម្បីគ្រប់គ្រងកោះ Kharg ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ។

Advertisement

លោកប្រធានាធិបតី ត្រាំ បានប្រាប់មូលហេតុថា ការសម្រេចចិត្តនេះ ធ្វើឡើងបន្ទាប់ពីភាគីទាំងពីរជិតឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមហើយ ។

លោក ត្រាំ បានបង្ហោះសារលើ Truth Social ថា កិច្ចពិភាក្សាការទូត បានឈានដល់កម្រិតថ្នាក់ដឹកនាំកំពូល និងយល់ព្រមពីបណ្តាប្រទេសពាក់ព័ន្ធចំនួន ១១ ព្រមទាំងអ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត អេមីរ៉ាត់អារ៉ាប់រួម កាតា តួកគី និងអេហ្ស៊ីប ផងដែរ ។

មេដឹកនាំអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា អនុស្សរណៈនៃការយោគយល់គ្នា (MOU) ជិតរួចរាល់ហើយ និងអាចចុះហត្ថលេខានៅអឺរ៉ុប នាចុងសប្តាហ៍នេះ តែម្តង ។

យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmail Baghaei បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ការអះអាងរបស់អាមេរិក គ្រាន់តែជាការស្មានប៉ុណ្ណោះ ហើយពុំទាន់មានឯកសារណាមួយត្រូវបានអនុម័តជាស្ថាពរនៅឡើយទេ ៕

ប្រភព ៖ Straights Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​

ឈឹម​ ទីណា​

តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា