លោក ណេតាន់យ៉ាហ៊ូ ប្រកាសទុកមុនថា អ៊ីស្រាអែលមិនពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ណេតាន់យ៉ាហ៊ូ ប្រកាសទុកមុនថា អ៊ីស្រាអែលមិនពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់

លោក ណេតាន់យ៉ាហ៊ូ ប្រកាសទុកមុនថា អ៊ីស្រាអែលមិនពាក់ព័ន្ធកិច្ចព្រមព្រៀងសន្តិភាព អាមេរិក-អ៊ីរ៉ង់

ហ៊្សេរុយសាឡិម ៖ នាយករដ្ឋមន្ត្រីជើងខ្លាំងធ្វើសង្គ្រាម របស់អ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសទុកជាមុនថា ប្រទេសរបស់លោកគ្មានអ្វីពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងសន្តិភាពណាមួយ រវាងអាមេរិក និងអ៊ីរ៉ង់ នោះទេ។

Advertisement

ការអះអាងនេះ ធ្វើឡើង បន្ទាប់ពីប៉ុន្មានថ្ងៃ ដែលមេដឹកនាំរូបនេះ បានអះអាងថា អ៊ីស្រាអែលសុខចិត្តធ្វើសង្គ្រាមប្រឆាំងអ៊ីរ៉ង់ទ្រង់ទ្រាយធំតែម្នាក់ឯង ក៏បាន បើទោះបីជា អាមេរិកដកខ្លួន ក៏ដោយ។

បន្ទាប់ពីជជែកតាមទូរស័ព្ទ កាលពីថ្ងៃព្រហស្បតិ៍ ជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីកិច្ចព្រមព្រៀងដែលត្រៀមចុះហត្ថលេខា ជាមួយប្រទេសអ៊ីរ៉ង់, លោក Netanyahu បញ្ជាក់ថា «អ៊ីស្រាអែល មិនមែនជាភាគី ស្ថិតនៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា​នេះទេ» ។

យ៉ាងណា ការិយាល័យរបស់លោក Netanyahu បានសម្តែងសុទិដ្ឋិនិយមចំពោះ MOU នេះ ដោយបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ពេញចិត្តចំពោះការប្តេជ្ញាចិត្តរបស់ប្រធានាធិបតី Trump ដែលកិច្ចព្រមព្រៀងចុងក្រោយនេះឈានដល់ការដកចេញនូវសម្ភារៈបរិក្ខារ, ការរុះរើហេដ្ឋារចនាសម្ព័ន្ធ ផលិតមីស៊ីល ហើយ អ៊ីរ៉ង់បញ្ឈប់ការគាំទ្រ​ ដល់ដៃជើងប្រដាប់អាវុធរបស់ខ្លួន នៅក្នុងតំបន់។

ប៉ុន្តែ នៅក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ លោក Trump បាននិយាយតែអំពីកិច្ចព្រមព្រៀងស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និង ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ប៉ុណ្ណោះ ដោយបានផ្លាស់ប្តូរឆ្ងាយពីការទាមទារ លើបញ្ហាមីស៊ីលផ្លោង ឬ ការគាំទ្រដល់អំពើភេរវកម្ម ខណៈដែលភាគី អ៊ីរ៉ង់និយាយថា ខ្លួនមិនពិភាក្សា លើចំណុចទាំងនេះ នោះឡើយ។

បើតាម Times of Israel , បើទោះបីជា ​លោក Donald Trump ប្រាប់ថា ​អាមេរិកបាន “បញ្ចប់សង្គ្រាម” ជាមួយ​អ៊ីរ៉ង់ បន្ទាប់ពីលុបចោលផែនការវាយប្រហារ​ ហើយត្រៀមចុះហត្ថលេខានៅអឺរ៉ុបឆាប់ៗនេះក៏ដោយ, ទីក្រុង Tehran បាននិយាយថា ខ្លួនមិនទាន់ឈានដល់កិច្ចព្រមព្រៀងចុងក្រោយ ជាមួយទីក្រុងវ៉ាស៊ីនតោន នៅឡើយទេ ដោយអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បញ្ជាក់ថា សាធារណរដ្ឋអ៊ីស្លាម មិនទាន់សម្រេចចិត្តជាស្ថាពរ ដូចការអះអាងរបស់អាមេរិក នោះទេ៕

ប្រភព ៖ Times of Israel ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា