លោក ត្រាំ ៖ អាមេរិកបានសម្លាប់មេភេរវករធំបំផុតលើលោក | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ត្រាំ ៖ អាមេរិកបានសម្លាប់មេភេរវករធំបំផុតលើលោក

លោក ត្រាំ ៖ អាមេរិកបានសម្លាប់មេភេរវករធំបំផុតលើលោក

វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា កងកម្លាំងសហរដ្ឋអាមេរិក បានវាយប្រហារសម្លាប់មេភេរវករធំបំផុត លើលោក។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Tass នៅថ្ងៃសៅរ៍នេះ។

Advertisement

ប្រភពព័ត៌មាន បានដកស្រង់សំណេរ ដែលបង្ហោះនៅលើបណ្តាញសង្គម Truth Social ដោយមេដឹកនាំអាមេរិករូបនេះ អះអាងថា ក្រោមបទបញ្ជារបស់លោកផ្ទាល់, កម្លាំងសហរដ្ឋអាមេរិក ធ្វើសកម្មភាព សម្របសម្រួល ជាមួយភាគីវេណេស៊ុយអេឡា បានសកម្មភាពវាយប្រហារ ដែលបានសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ។

លោក រៀបរាប់ថា «តាមការណែនាំរបស់ខ្ញុំ, បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក បានវាយប្រហារយ៉ាងរហ័ស និងដ៍សាហាវ ដើម្បីប្រហារជីវិត លោក Nino Guerrero ដែលជាមេដឹកនាំដ៏អាក្រក់ របស់ក្រុម Tren De Aragua ដែលជាអង្គការភេរវករ ស្រេកឃ្លានឈាមបំផុត នៅលើភពផែនដី»។

លោក ត្រាំ បានបន្ថែមថា «សកម្មភាពនេះ ត្រូវបានសម្របសម្រួលយ៉ាងជិតស្និទ្ធ ជាមួយមិត្តរបស់យើងនៅវេណេស៊ុយអេឡា ដែលយើងកំពុងធ្វើការយ៉ាងល្អ» ។ លោកកត់សម្គាល់ថា កន្លងមក លោកបានចាត់ទុកក្រុមនេះ ជាអង្គការភេរវជន ក្នុងបញ្ជីអាមេរិក។

បើតាម BBC, ក្រុម Tren de Aragua ដើមឡើយ គឺជាពួកទំនើងនៅពន្ធនាគារ ដែលត្រូវបានលោក Nino Guerrero ប្រែក្លាយទៅជា “អង្គការឧក្រិដ្ឋកម្មឆ្លងដែន”។ មុនពេលសម្លាប់ អាមេរិកសម្រេចផ្តល់លុយរាប់លាន ដែលនាំទៅដល់ការចាប់ខ្លួន បុគ្គលរូបនេះ។

ក្រោមការដឹកនាំបុរស ដែលធ្លាប់ចេញចូលពន្ធគារញឹកញាប់រូបនេះ​, ក្រុមក្មេងទំនើង Tren de Aragua បានពង្រីកខ្លួន ទៅដល់ប្រទេសកូឡុំប៊ី, អេក្វាឌ័រ, ប៉េរូ និង ស៊ីលី ដើម្បីធ្វើសកម្មភាព ជួញដូរផ្លូវភេទ, កិច្ចសន្យាសម្លាប់ និង ការចាប់ជំរិត ជាដើម៕

ប្រភព ៖ Tass , BBC ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា